Ashley Cole អតីត​កីឡាករ​ Arsenal និង​ Chelsea ប្រកាស​ចូល​និវត្តន៍​

  • 2019-08-19 02:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ashley Cole អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Arsenal និង​ Chelsea ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ក្នុង​វ័យ​៣៨​ឆ្នាំ។

ខ្សែ​ការពារ​​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​គឺ​ជា​ កីឡាករ​តែ​៩​នាក់​គត់​ដែល​ធ្លាប់​លេង​បាន​ជាង​១០០​ប្រកួត​ឲ្យ​តោ​កំណាច​ ដោយ​ធ្លាប់​បង្ហាញ​ខ្លួន​​នៅ World Cup ៣​ជំនាន់​ផ្សេង​គ្នា​មាន​​២០០២​ នៅ​កូរ៉េ-ជប៉ុន, នៅ​អាល្លឺម៉ង់​២០០៦​ និង​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០១០។​​

Cole ធ្លាប់​ឈ្នះ​ Premier League ៣​ដង​ក្នុង​អាជីព, FA Cup ៧​ដង និង​ Champions League ជាមួយ​ក្លឹប​នៅ​ Premier League មុន​​ទៅ​លេង​នៅ​ LA Galaxy ក្នុង​ឆ្នាំ​២០១៦ និង​ចុង​ក្រោយ​ទៅ​ Roma រួច​ Derby County ហើយ​ប្រកាស​ព្យួរ​ស្បែក​ជើង​តែ​ម្ដង៕

ប្រភព៖ Fox Sports Asia   ប្រែសម្រួល៖ សៀនហួរ