រឿង​ពិត David Luiz ទម្លាយ​មូលហេតុ​សុខ​ចិត្តចេញ​ពី Chelsea មក Arsenal

  • 2019-08-19 02:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ David Luiz ​បាន​និយាយ​ថា​ គេ​ចាកចេញ​ពី Chelsea​ ចូលរួម​ជាមួយ Arsenal ព្រោះ​តែ​មហិច្ឆតា​និង​​ចង់​ស្វែង​រក​បទពិសោធន៍​​ប្រកួត​ប្រជែង​ថ្មី​មួយ​របស់​គេ។

កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​បង្ហាញ​វត្តមាន​​ប្រកួត​ដំបូង​ឲ្យ​ Arsenal កាល​ពី​ថ្ងៃ​​សៅរ៍ ក្នុង​ពាន​ Premier League ប្រកួត​ក្នុង​ផ្ទះ​ឈ្នះ Burnleu ២-១ បន្ទាប់​ពី​គេ​ផ្ទេរ​​មក​កាំភ្លើង​ធំ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ។ និយាយ​ពី​ចំណាត់ថ្នាក់ PL រដូវ​កាល​មុន Chelsea ឈរ​លេខ​៣ ឯarseanl​ នៅ​លេខ​៥។

“ខ្ញុំ​​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មហិច្ឆតា ហើយ​នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​ផ្ទេរ​ចេញ។ ខ្ញុំ​ចូលចិត្ត​ការ​ប្រកួតប្រជែង​ថ្មី​ និង​រឿង​ថ្មី​​ក្នុង​ជីវិត​របស់​ខ្ញុំ។ នេះ​គឺ​ជា​អ្វី​ដែល​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​អុកស៊ីហ្សែន​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​រីករាយ​នឹង​ពេល​នេះ​ដែរ"។

មុន​បើក​រដូវ​កាល​​អ្នក​ចាត់ការ​ថ្មី​របស់​ Chelsea លោក Frank Lampard បាន​ប្រាប់ Luiz ថា លោក​មិន​អាច​ធានា​​ចំពោះ​តំណែង​ជម្រើស​ដំបូង​​របស់​គេ​បាន​ទេ។ ហើយ​នេះ​ក៏​អាច​ហេតុផល​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​សម្រេច​ចាកចេញ​ពី​តោខៀវ៕ ​​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ