ស្វាយ​រៀង​បន្ដ​មិន​ចាញ់ ​ដាច់​៨​ពិន្ទុ​កំពូល​តារាង ​ក្រោយ​វិសាខា ​ស្មើ​បឹង​កេត​

  • 2019-08-19 03:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​សប្ដាហ៍​ទី​២០​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​ដោយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​បន្ដ​ភាព​មិន​ចាញ់​របស់​ខ្លួន​ដដែល។

​ស្វាយ​រៀង ​មិន​ពិបាក​ឡើយ​សម្រាប់​សប្ដាហ៍​ទី​២០​នេះ ​ដោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​កំពង់​ចាម​បាន​ដល់​ទៅ ៥-០ ​ឯ​ណោះ។ ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Conor ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ដល់​ទៅ​៨​ពិន្ទុ​ហើយ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​រក​ឃើញ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​នេះ​ហើយ។

សម្រាប់​ក្រុម​ប្រជែង ​វិសាខា ​វិញ ​សប្ដាហ៍​នេះ ​បាន​ត្រឹម​ស្មើ​បឹង​កេត ​១-១ ​គឺ​ជា​ផល​ចំណេញ​ទៅ​លើ​ស្វាយ​រៀង ​ត្បិត​អី​ក្រុម​វិសាខា ​ជា​អ្នក​ប្រដេញ​ក្រុម​ស្វាយ​រៀង​។ ដោយ​បាន​១​ពិន្ទុ​ពី​បឹង​កេត ​ក្រុម​ វិសាខា​មាន​៤៤​ពិន្ទុ ​ស្មើ​ជាមួយ​ណាហ្គាវើល ​មាន​៤៤​ពិន្ទុ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ