ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រ​ចាំ​កម្ពុជា​គិត​តាំង​ពី​ឆ្នាំ១៩៥២​ដល់​បច្ចុប្បន្ន​

  • 2019-08-19 05:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិ​តចាប់ពី​ឆ្នាំ១៩៥២​មក​​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋអាមេរិក​ចំនួន​១៦​រូប​ហើយ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួននៅ​កម្ពុជា ហើយ​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ​ឯកអគ្គរដ្ឋទូត​អាម៉េរិកទី​១៧​នឹង​មក​ដល់​កម្ពុជា​។

(លោក​W. Patrick Murphy ​ត្រូវ​ព្រឹទ្ធសភា​អាម៉េរិកអនុម័ត​យល់ព្រម​ឲ្យ​ក្លាយ​ជាឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​នៅ​ពេលខាង​មុខ​/រូបភាព៖ ស្ថានទូតអាម៉េរិក​ប្រចាំកម្ពុជា​​)

បើ​តាម​ប្រ​ពភពី​ស្ថាន​ទូតអាម៉េរិក​ប្រ​ចាំ​កម្ពុជាស្ដីពី​បញ្ជី​ឈ្មោះ​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំនៅ​កម្ពុជា​ លោក Donald R. Heath ត្រូវ​ក្លាយជា​តំណាង​សហរដ្ឋអាម៉េរិក​ក្នុង​នាមជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា ឡាវ និង​វៀត​ណាម​ក្នុង​ឆ្នាំ១៩៥២ និងមាន​ការិយាល័យ​នៅ​ទីក្រុង​Saigon នាពេល​នោះ។

​លោក Robert McClintock មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុងឆ្នាំ​១៩៥៤ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ១៩៥៦។

លោកCarl W. Storm មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុងឆ្នាំ​១៩៥៦ និង​បាន​ចប់​បេសកកម្ម​នៅ​ឆ្នាំ១៩៥៩។

លោក William C. Trimble មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុងឆ្នាំ​​១៩៥៩ និង​បញ្ចប់​បេសកកម្ម​ចេញពី​កម្ពុជា​នៅ​ឆ្នាំ១៩៦២។

លោក Philip D. Sprouse មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុងឆ្នាំ ១៩៦២ និង​បញ្ចប់​បេសកកម្ម​ខ្លួននៅ​ឆ្នាំ១៩៦៤។

លោក Randolph A. Kidder មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ថ្ងៃទី​៩ កក្កដា ឆ្នាំ១៩៦៤។ លោក​បាន​ធ្វើ​សច្ចាប្រណិធាន និងបាន​មក​ដល់​កម្ពុជា តែ​មិន​បាន​ថ្វាយ​សារ​តាំង​នោះទេ។ នៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ១៩៦៤ លោក​បាន​ចាក​ចេញពី​កម្ពុជា​វិញ។ នៅពេល​នោះ​លោក Alf E. Bergesen ជាភារធារី នៅពេលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានកាត់ផ្តាត់ នៅថ្ងៃទី៣ ឧសភា ១៩៦៥។ ស្ថានទូតអាមេរិក ប្រចាំនៅទីក្នុងភ្នំពេញ បានបើកឡើងវិញ នៅថ្ងៃទី១៦ សីហា ១៩៦៩ ដោយមានលោក Lloyd M. Rives ជាភារធារី។

​លោក Emory C. Swank មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​នៅ​ឆ្នាំ១៩៧០ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ១៩៧៣។

លោក John G. Dean មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុង​ឆ្នាំ១៩៧៤ និង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ១៩៧៥។ ស្ថានទូតអាមេរិក បានបិទ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីការ​ជម្លៀសបុគ្គលិករបស់ស្ថានទូត។​ការិយាល័យ​តំណាង​សហរដ្ឋអាមេរិក​បានបើកឡើងវិញនៅថ្ងៃទី១១ ខែ​វិច្ឆិកា ១៩៩១ ដោយមានលោក Charles H. Twining ជាតំណាង​សហរដ្ឋអាមេរិក​។

លោក Charles H. Twining មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ​១៩៩៤ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ១៩៩៥។

លោក Kenneth M. Quinn មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ១៩៩៥ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ១៩៩៩។

លោក Kent M. Weidemann មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ​១៩៩៩ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ​២០០២។

លោក Charles A. Ray មកធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ​២០០២ និង​បញ្ចប់បេសកកម្ម​នៅ​ឆ្នាំ២០០៥។

Joseph A. Mussomeli មក​ធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ២០០៥ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ​២០០៨។

លោក Carol A. Rodley មក​ធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ២០០៨ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ២០១១។

លោក William E. Todd​ មក​ធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ២០១២ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ​២០១៥។

លោក William A. Heidt មក​ធ្វើជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជាឆ្នាំ២០១៥ និង​បញ្ចប់​បេសកកម្ម​នៅ​ឆ្នាំ​ចុង​ឆ្នាំ​២០១៨។

សម្រាប់​បច្ចុប្បន្ន​លោក​W. Patrick Murphy ​ត្រូវ​ព្រឹទ្ធសភា​អាម៉េរិកអនុម័ត​យល់ព្រម​ឲ្យ​ក្លាយ​ជាឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ២០១៩ តាម​សំណើ​របស់​លោក​ប្រ​ធានាធិបតី​ដូណាល់​ត្រាំ។ បើ​តាម​ស្ថាន​ទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ឆាប់ៗនេះ ។

អត្ថបទ៖ ទូច សុខា