Kylie Jenner ចាយអស់មិនក្រោម ១,៥ លានដុល្លារ ក្នុងខួបវ័យ ២២ ឆ្នាំ
- 2019-08-19 06:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kylie Jenner ចាយអស់មិនក្រោម ១,៥ លានដុល្លារ ក្នុងខួបវ័យ ២២ ឆ្នាំ
ចន្លោះមិនឃើញ
Kylie Jenner បានគម្រប់វ័យ ២២ ឆ្នាំ នៅថ្ងៃទី ១០ ខែសីហា។ ដើម្បីអបអរការគម្រប់ខួបនេះ មហាសេដ្ឋីស្រីវ័យក្មេងបានចំណាយទឹកប្រាក់មហាសាលជួលនាវាកម្សាន្តតម្លៃ ២៥០ លានដុល្លារ និងកម្សាន្តពេញមួយសប្ដាហ៍។
រយៈពេល ១ សប្ដាហ៍ពេញ Kylie និងសាច់ញាតិ/មិត្តភ័ក្ដិ បានរីករាយនឹងដំណើរកម្សាន្តជាមួយគ្នា។ មានការរាយការណ៍ថាទឹកប្រាក់ដែល Kylie ចំណាយសម្រាប់ខួបកំណើតរបស់ខ្លួន មានមិនក្រោម ១,៥ លានដុល្លារនោះទេ ដោយក្នុងនោះគ្រាន់តែថ្លៃជួលនាវាមួយសប្ដាហ៍មានដល់ខ្ទង់ជាង ១ លានដុល្លារឯណោះ។
តាមរយៈរូបភាពដែលចែករំលែកដោយ Kylie លើ Instagram របស់ខ្លួន បានបង្ហាញថា ១ សប្ដាហ៍កន្លងមកនេះ ទាំងម្ចាស់កម្មវិធី និងភ្ញៀវកិត្តិយសតែងតែស្លៀកពាក់ឡូយឆាយ និងសប្បាយមួយអស់ដៃតែម្ដង ដែលធ្វើឲ្យមហាសេដ្ឋីវ័យក្មេងមិនស្ដាយនឹងការចំណាយលុយនោះទេ។
អ្នកដែលបានចូលរួមក្នុងកម្មវិធីកម្សាន្តនេះ មានដូចជា Kris Jenner ម្ដាយរបស់ Kylie, Travis Scott ជាមិត្តប្រុសរបស់ Kylie, មាន Scott Disick និងតារាស្រីស្អាតជាច្រើន ដូចជា Stassie និង Sofia Richie ជាដើម៕
ចុចអាន ៖ Kylie Jenner អបអរខួបកំណើតគម្រប់ ២២ ឆ្នាំ លើនាវាកម្សាន្តតម្លៃ ២៥០ លានដុល្លារ