ស្នេហារបស់​ Peach និង​ Pat អាចនឹង​ឈានដល់ផ្លូវបែក ដោយសារវត្តមាន​ប្អូនថ្លៃ Chompoo?

  • 2019-08-20 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​រម្លឹក​ដល់​គូស្នេហ៍​ផ្អែមល្ហែម​ប្រចាំពិភព​សិល្បៈ​ថៃ គេ​កម្រ​ភ្លេច​លើក​យក​ឈ្មោះ​គូស្នេហ៍​តារាសម្ដែង​វ័យ​ក្មេង​ Peach Pachara និង​ Patricia Good ណាស់ ប៉ុន្តែ​ពេល​នេះ​គ្រប់យ៉ាង​អាច​នឹង​ប្រែប្រួល​ ពេល​ភាគីខាងប្រុសត្រូវ​អ្នក​គាំទ្រ​ប្រទះ​ឃើញ​ថា​បាន​ Unfollow ខាងស្រី​លើ Instagram។

រឿង​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មិនធម្មតា​ទេ​នៅ​ប្រទេស​ថៃ​កាល​ពី​ម្សិលមិញ​ ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​ចូល​មើល​មិនឃើញមានឈ្មោះ Pat ក្នុង​បញ្ជីអ្នក​ដែល​ Peach ចុច​ Follow។ ប៉ុន្តែងាកមើល​ Pat វិញមិន​ទាន់​ Unfollow សង្សារ​របស់​ខ្លួន​ម្នាក់នេះនៅឡើយ។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​តែ ៩៩ភាគរយ​ជឿជាក់​ថា​ ទំនង​ជា​ Peach និង​ Pat អស់ចិត្ត​នឹង​​គ្នា​ទៅ​ហើយ​ទើប​ឈាន​ដល់​ការ​ Unfollow គ្នា​បែប​នេះ។ មួយវិញទៀត ស្របពេល​ព័ត៌មាន​នេះ​ផ្ទុះឡើង ក៏ស្រាប់​តែ​លេច​រូបភាពណាត់ជួបគ្នា​រវាង​ Pat និង​ប្អូន​ថ្លៃ​របស់ Chompoo ហើយ​អាច​ដោយសារ​រឿង​ណាត់ជួប​នេះហើយ ទើប​បណ្ដាល​ឲ្យ​ស្នេហា​ Peach Pat ទៅជា​បែប​នេះ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ពី​មហាជន​ សម្រាប់​ព័ត៌មាន​លម្អិត​ច្បាស់​ការ​ សាមី​ខ្លួន​នឹង​លាត​ត្រដាង​ការពិត​គ្រប់យ៉ាង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី