តោះ!​ ទស្សនា​ការ​ទទួល​យ៉ាង​កក់ក្ដៅ​ ពី​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ដល់​អត្តពលិក​មក​ពី​ចិន​

  • 2019-08-20 04:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ម្សិលមិញ​នេះ​ កីឡាករ​ កីឡា​ការិនី​ចំនួន​៤៨​រូប​ ដែល​ជា​ជើងហោះហើរចុងក្រោយ នៃ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​វិល​មក​ដល់​កម្ពុជា​អស់​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ប៉ូលីស​ពិភពលោក​លើក​ទី១៨​ នៅ​ឯ​ប្រទេស​ចិន។​

រូបភាពផេកអង្គភាពកីឡាក្រសួងមហាផ្ទៃ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះ​អង្គភាព​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បែប​នេះ ​នៃ​ការ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​កីឡា​ប៉ូលីស​លើក​ទី១៨​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។​

ឯកឧត្ដម​ ជា​ ប៊ុនហេង​

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៧៥​ កម្ពុជា​ធ្លាប់​ចូលរួម​កម្មវិធី​ប៉ូលីស​នេះ​ដែរ​ ដោយ​កាល​នោះ​អត្តពលិក​៤០-៥០​នាក់​ ប៉ុន្តែ​ឈ្នះ​មេដាយ​តែ​២គ្រឿង​ប៉ុណ្ណោះ​គឺ​ ប្រាក់១​ និង​សំរឹទ្ធ។​ ចាប់​ពី​ពេល​នោះ​មក​កីឡា​ប៉ូលីស​កម្ពុជា​ខាន​ចូល​រហូត​បច្ចុប្បន្ន​ ទើប​តែ​លើក​ទី១៨​នេះ​ទេ​ ដែល​មាន​ឱកាស​បាន​ចូលលេង​ជា​ថ្មី ហើយទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​បែប​នេះ។​

ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ អង្គភាព​នឹង​ខំប្រឹង​អភិវឌ្ឍន៍​កីឡា​ទាំង​នេះ​បន្ថែម​ទៀត​ឲ្យ​រឹតតែ​មាន​គុណភាព​ និង​លទ្ធផល​ល្អ​ ជា​ពិសេស​ទៀត​នោះ​នៅ​តែ​អាច​ឈរ​លេខ​១​ដដែល​នៃ​កម្មវិធី​កីឡា​ជាតិ​លើក​ទី៣ ​(National Games)​ ខាង​មុខ។​ .

រូបភាពផេកអង្គភាពកីឡាក្រសួងមហាផ្ទៃ

រំលឹក​ដែរ​ថា​ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជូន​អត្តពលិក​ទាំង​អស់ចំនួន​៩៦រូប​ ដែល​ត្រូវ​ជា​ ១២​ប្រភេទ​កីឡា​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​ជើងឯក​ពិភពលោក​កីឡា​ប៉ូលីស​លើក​ទី១៨​ នៅ​ឯ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី៨​ ដល់​ ១៨​ ខែ​សីហា​ ២០១៩​ ទើប​បញ្ចប់។​ ក្នុង​នោះ​ប៉ូលីស​កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​ ៤៦​គ្រឿង​ មាស​១៨​ ប្រាក់​១៧​ និង​សំរឹទ្ធ​១១៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម