ស្មាតហ្វូន​ចិន​​ជោគជ័យ​ខ្លាំង រុញ Apple ​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី ៤

  • 2019-08-20 05:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ទីផ្សារ​នាំ​ចេញ​ស្មាតហ្វូន​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុមហ៊ុន Apple ​បាន​ធ្លាក់​ចុះ​មក​ចំណាត់ថ្នាក់​ទី ៤ ហើយ ​ក្រោយ​ក្រុមហ៊ុន​ស្មាតហ្វូន​ចិន​បន្ត​ទទួល​បាន​ភាព​ជោគជ័យ​ឥត​ស្រាកស្រាន្ត។

ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ​របាយការណ៍​ពី IHS បង្ហាញ​ថា​ក្រុមហ៊ុន Samsung នាំ​ចេញ​ស្មាតហ្វូន​ប្រមាណ ៧៥,១ លាន​គ្រឿង ​ក្ដោបក្ដាប់​ចំណែក​ទីផ្សារ ២៣ ភាគរយ ស្រប​ពេល Huawei ​បន្ត​ឈរ​លេខ ២ ​មាន ៥៨,៧ លាន​គ្រឿង ស្មើ ១៨ ភាគរយ ខណៈ Oppo ឡើង​មក​លេខ ៣ បាន ៣៦,២ លាន​គ្រឿង​ស្មើ​នឹង ១១ ភាគរយ។

ក្រុមហ៊ុន Apple ​បាន​ធ្លាក់​ចុះ​ពី ៤៣,៨ លាន​គ្រឿង មក​សល់​ត្រឹម ៣៥,៣ លាន​គ្រឿង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ស្រប​ពេល Xiaomi ​ក៏​បន្ត​កើន​ឡើង​ពី ២៧,៥ លាន​មក ៣១,៩ លាន​គ្រឿង​នៅ​លេខ ៥។

បញ្ជាក់​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ការ​លក់​តាំង​ពី​ជំនាន់​ចេញ​លក់ iPhone XS/XS Max និង iPhone XR ​ខុស​ពី​កំណើន​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Huawei, OPPO, Vivo និង Xiaomi៕

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា