ក្រុមហ៊ុន​រុស្ស៊ី​ប្រកាស​លក់ iPhone 11 ​​ពិសេស តម្លៃ​កប់​ជិត ៥០ ០០០ ដុល្លារ

  • 2019-08-20 06:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​ប្រកាស​ចេញ​ផ្សាយ iPhone សេរ៊ី​ឆ្នាំ ២០១៩ នៅ​ខែ​កញ្ញា​នេះ ​ប៉ុន្តែ​ក្រុមហ៊ុន​រចនា​របស់​រុស្ស៊ី Caviar ​បាន​បើក​ការ​កក់​ទុក​ជា​មុន​នូវ​ជំនាន់​ពិសេស​របស់​ខ្លួន ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ម៉ាស៊ីន​ធម្មតា​រាប់​សិប​ដង។

Caviar ​នឹង​បង្កើត​នូវ iPhone 11 ចំនួន ៤ ម៉ូឌែល​បំផុស​ការ​រចនា​តាម​បែប​អវកាស ដែល​មាន​តម្លៃ​ចន្លោះ​ពី ៤ ៤០០ ដុល្លារ​ដល់ ៤៩ ០០០ ដុល្លារ

សម្រាប់​ជំនាន់​ខ្ពស់​បំផុត​មាន​ភ្ជាប់​ជាមួយ​ការ​ដាំ​នូវ​គ្រាប់​ពេជ្រ និង​បំពាក់​នូវ​នាឡិកា​មេកានិច​ទៀត​ផង។

ប្រភេទ​មួយ​ផ្សេង​ទៀត​គឺ iPhone 11 Black Hole ​ដែល​ខ្នង​ក្រោយ​ប្រើប្រាស់​សារធាតុ​ទីតាញ៉ូម។

ចំណែក​ឯ iPhone 1 Soyuz រចនា​ជា​ទម្រង់​នៃ​យានអវកាស Soyuz-MS-0 របស់​ប្រទេស​រុស្ស៊ី។

បញ្ជាក់​ថា​ Apple ត្រូវ​បាន​គេ​ព្យាករណ៍​នឹង​បើក​ព្រឹត្តិការណ៍​ប្រកាស iPhone 11 នា​ថ្ងៃ​ទី ១០ ​កញ្ញា នៅ​ឯ​សាល Steve Jobs Theater ក្នុង​ទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា