មាន​តែ​កីឡាករ​ PL៣​រូប​ទេ ដែល​លេង​លើស​ពី ២ម៉ឺន​នាទី តាំង​ពី​ឆ្នាំ២០១២ មក

  • 2019-08-20 11:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ម៉ោង​លេង​ច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League។ ចំពោះ​កីឡាករ​ទាំង​ ៣​រូប​នេះ វិញ​ លេង​បាន​ច្រើន​ប្រកួត​ហើយ លេង​បាន​ច្រើន​នាទី​ទៀត​ផង​។

គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១២ មាន​តែ​កីឡាករ​ ៣​រូប​ទេ ដែល​បាន​លេង​លើស​ពី ២ម៉ឺន​នាទី។ កីឡាករ​ទាំង​នោះ​មាន​ដូច​ជា អ្នក​ចាំ​ទី Manchester United កីឡាករ David De Gea អ្នក​ចាំ​ទី​ Tottenham Hotspur កីឡាករ Hugo Lloris និង​ខ្សែ​ការពារ​ Chelsea កីឡាករ Cesar Azpilicueta។

De Gea
Lloris

បើ​យោង​តាម​ទិន្នន័យ The Sun អ្នក​ចាំ​ទី​អេស្ប៉ាញ David De Gea លេង​បាន​ច្រើន​នាទី​ជាង​គេ​នៅ Premier League ដោយ​លេង​បាន ២,២០៣៤នាទី គិត​ចាប់​ពី​ឆ្នាំ២០១២។ តាម​ពី​ក្រោយ​ De Gea គឺ អ្នក​ចាំ​ទី​បារាំង​កីឡាករ Hugo Lloris ដែល​លេង​បាន ២,១៥៤៩​នាទី។

ចំណែក​ឯ​ Cesar វិញ លេង​បាន ២,០៥៤០​នាទី នេះ​បើ​ទិន្នន័យ​ពី​សារព័ត៌មាន​ខាង​លើ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី