ទូរសព្ទ​កាមេរ៉ា​ ៤ គ្រាប់តម្លៃ​មិន​ដល់​ ២០០ ដុល្លារ ចេញជាផ្លូវការ

  • 2019-08-20 10:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ដែល​ទើប​តែ​ចាប់​កំណើត​ថ្មី​ Realme បាន​បញ្ចេញ​ទូរសព្ទ​ ២ គ្រឿង​ គឺ Realme 5 និង​ 5 Pro ។ អ្វី​ដែល​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​ទូរសព្ទ​ទាំង​២ នេះ​​គឺ​វា​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ដល់​​ទៅ​ ៤ គ្រាប់ និងតម្លៃធូរថ្លៃទៀតផង​។

លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ទាំង​២ មាន​ដូច​ខាង​ក្រោម៖

Realme 5

  • អេក្រង់​ទំហំ​ ៦,៥ អ៊ីញ កម្រិត ៧២០ ភិកស៊ែល (LCD)

  • បន្ទះ​ឈីប Snapdragon 665 អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និង រ៉េម ៤ GB

  • កាមេរ៉ា​ក្រោយ ៤ គ្រាប់៖ ប្រភេទ​ធម្មតា​ទំហំ ១២ MP f/1.8, ប្រភេទ wide-angle ទំហំ ៨ MP, ប្រភេទ​ depth sensor សម្រាប់​ថត​រូប​បែប​ portrait និង ២ MP សម្រាប់​ថត​ជិត macro

  • កាមេរ៉ា selfie ទំហំ ១៣ MP

  • ថ្ម​ទំហំ ៥០០០ mAh​ ប្រើ​រន្ទ Micro

  • តម្លៃ​ប្រហាក់​ប្រហែល ១៤០ ដុល្លារ លើទីផ្សារឥណ្ឌា

Realme 5​ Pro

  • អេក្រង់​ទំហំ​ ៦,៣ អ៊ីញ កម្រិត ១០៨០ ភិកស៊ែល (LCD)

  • បន្ទះ​ឈីប Snapdragon 712 អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB និង រ៉េម ៨ GB

  • កាមេរ៉ា​ក្រោយ ៤ គ្រាប់៖ ប្រភេទ​ធម្មតា​ទំហំ ៤៨ MP f/1.8, ប្រភេទ wide-angle ទំហំ ៨ MP, ប្រភេទ​ depth sensor សម្រាប់​ថត​រូប​បែប​ portrait និង ២ MP សម្រាប់​ថត​ជិត macro ។

  • កាមេរ៉ា selfie ទំហំ ១៦ MP

  • ថ្ម​ទំហំ ៤០៣៥ mAh ប្រើ USB C មាន​បច្ចេកវិទ្យា​សាក​លឿន VOOC 3.0

  • តម្លៃ​ប្រហាក់​ប្រហែល ២០០ ដុល្លារ លើទីផ្សារឥណ្ឌា

ចុច​អាន​៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ