អាកាសធាតុ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី ២២ ដល់ ២៨ អ្នក​រស់​នៅ​មាត់​សមុទ្រ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

  • 2019-08-22 02:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ពី​ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​និង​កំពុង​អូស​បន្លាយ​កាត់​ពី​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម។

ចំណែក​នៅ​មហា​សមុទ្រ​ខាង​កើក​ប្រទេស​ហ្វីលីពីន មាន​កើត​ឡើង​នូវ​ព្យុះ​ទី ១១ ឈ្មោះ បៃលូ (Bailu) ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​ទេ។ ព្យុះ​នេះ មាន​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​តៃវ៉ាន់ រួច​បន្ត​ដំណើរ​ទៅ​ប្រទេស​ចិន ភាគ​អាគ្នេយ៍។

ស្ថាន​ភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានភ្លៀងធ្លាក់ដូចខាងក្រោម៖

១. ចាប់​ពី​ថ្ងៃ​ទី ២២ ដល់ ២៤ ខែ​សីហា ស្ទើរ​ទូទាំង​ប្រទេស​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទី​បង្គួរ។

២. ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ២៨ ខែ​សីហា៖

  • បណ្ដាល​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ ខេត្ត​កោះកុង និង​ខេត្ត​ព្រះ​សីហនុ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។ លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បោក​បក់​ខ្លាំង និង​រលក់​សមុទ្រ​ខ្ពស់។

  • បណ្ដាល​ខេត្ត​ចាប់​ពី​តំបន់​វាល​ទំនាប​ភាក​កណ្ដាល​ឡើង​ទៅ​លើ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​ផ្នែក​មួយ​ចំនួន​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

  • បណ្ដាល​រាជធានី ខេត្ត​នៅ​បែក​ខាង​ក្រោម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ហើយ​អាច​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន។

ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ សូម​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​ចំពោះ​បាតុភូត ខ្យល់ ផ្គរ រន្ទះ និង​រលក់​សមុទ្រ​ដែល​អាច​កើក​មាន​ឡើង៕

អត្ថបទ៖ ម៉េងងី