​សន្សំ​លុយ​ទុក​ទៅ​ ​ទូរសព្ទ​កាមេរ៉ា​ល្អ​បំផុត​ ៥ ​ពេល​ឥឡូវ​នេះ

  • 2019-08-22 03:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លទ្ធផល​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​ជំនាញ​ ​Dxomark ​បាន​ផ្ដល់​ពិន្ទុ​ខ្ពស់​បំផុត​ឲ្យ​ស្មាតហ្វូន​ចុងក្រោយ​របស់​ Samsung គឺ Galaxy Note 10+ 5G ឡើង​កាន់​​តំណែង​កាមេរ៉ា​ថត​រូប​ល្អ​ដាច់​គេ​ទាំង Selfie ​និង​កាមេរ៉ា​ក្រោយ។

រូបតំណាង

​ពិន្ទូ​តេស្ត​ជា​ទូទៅ Note10+ 5G ទទួល​បាន ១១៣ តាមពីក្រោយដោយ Huawei P30 Pro។ ពិន្ទុ​កាមេរ៉ា​ខាង​ក្រោយ​ថត​រូប​សន្លឹក​ទទួល​បាន​ ១១៨ ​ឯ​ពិន្ទុ​ថត​វីដេអូ​កាមេរ៉ា​ក្រោយ​ទទួល​បាន ១០១ និង​ពិន្ទុ​កាមេរ៉ា​ Selfie គឺ ៩៣ ជា​ពិន្ទុ​ខ្ពស់​ជាង​គេ តាមពីក្រោយដោយ Asus Zenfone6។

ដូចនេះកំពូល​ស្មាតហ្វូន​កាមេរ៉ា​ល្អ​បំផុត​ ៥ ​ដែល​អ្នក​គួរ​ពិចារណា​ទិញ​យក​មក​ប្រើប្រាស់​ដូច​ខាងក្រោមផ្នែកអ្នក​ជំនាញ​ ​Dxomark៖

​៥) OnePlus 7 Pro (១១១ ពិន្ទុ)

​ស្មាតហ្វូន OnePlus 7 និង OnePlus 7 Pro​ ចែក​ចេញ​ជា​ ៣ ប្រភេទ​​។ តាមប្រភពពីហាង​លក់​ទូរសព្ទ សុខ លី បាន​កំណត់​លក់ OnePlus 7 Pro RAM ទំហំ ៨ GB/ROM ២៥៦ GB ក្នុង​តម្លៃ​ ៨២៩ ដុល្លារ។ ចំណែក​​ប្រភេទ​ RAM ទំហំ ១២ GB/ROM ២៥៦ GB វិញ គឺ​មាន​តម្លៃ​ ៨៨៩ ដុល្លារ។

៤) Honor 20 Pro (១១១ ពិន្ទុ)

៣) Galaxy S10 5G (១១២ ពិន្ទុ)

​ស្មាតហ្វូន Galaxy S10 5G ​បាន​ចេញ​លក់​មុន​គេ​នៅ​កូរ៉េ​ខាងត្បូង​រួច​មក​ហើយ។ ​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ចាប់ផ្តើម​ពី តម្លៃ​ស្មាតហ្វូន Galaxy S10 5G សម្រាប់ជម្រើសមេម៉ូរី ​២៥៦GB ​តម្លៃ ១២៩៩ ដុល្លារ ​ឯ​ជម្រើសមេម៉ូរី ៥១២GB តម្លៃ ១៣៩៩ ដុល្លារ។

២) Huawei P30 Pro (១១២ ពិន្ទុ)

តម្លៃ: ចាប់​ពី ១ ១២៩ ដុល្លារ (8/128GB) | ១ ២៤២ ដុល្លារ (8/256GB) | ១ ៤១១ ដុល្លារ (8/512GB)។

១) Galaxy Note 10+ 5G (១១៣ ពិន្ទុ)

​ក្រុមហ៊ុន Verizon ​បាន​កំណត់​ការ​ដាក់​លក់ Galaxy Note 10 Plus 5G ​ទំហំ 256GB ​ថ្លៃ ១ ២៩៩ ដុល្លារ ខណៈ​ប្រភេទ​ធម្មតា​ថ្លៃ ១ ០៩៩ ដុល្លារ។ រី​ឯ​ទំហំ 512GB ​ថ្លៃ ១ ៣៩៩ ដុល្លារ ​ធៀប​នឹង​ជំនាន់​ធម្មតា​ថ្លៃ ១ ១៩៩ ដុល្លារ។ ការ​កុម្ម៉ង់​ទិញ​បើក​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ​មុន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ថ្ងៃ​ទី ២៣ សីហា៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress | dxomark   ប្រែ​សម្រួល៖ រក្សា