​រក​ឃើញ​តំណែង​កាមេរ៉ា​ថត​រូប​ល្អ​ដាច់​គេ​ទាំង Selfie ​និង​កាមេរ៉ា​ក្រោយ

  • 2019-08-21 07:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លទ្ធផល​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​ជំនាញ​ ​Dxomark ​បាន​ផ្ដល់​ពិន្ទុ​ខ្ពស់​បំផុត​ឲ្យ​ស្មាតហ្វូន​ចុងក្រោយ​របស់​ Samsung គឺ Galaxy Note 10+ 5G ឡើង​កាន់​​តំណែង​កាមេរ៉ា​ថត​រូប​ល្អ​ដាច់​គេ​ទាំង Selfie ​និង​កាមេរ៉ា​ក្រោយ។

Galaxy Note 10+ 5G

​ពិន្ទូ​តេស្ត​ជា​ទូទៅ Note10+ 5G ទទួល​បាន ១១៣ តាមពីក្រោយដោយ Huawei P30 Pro។ ពិន្ទុ​កាមេរ៉ា​ខាង​ក្រោយ​ថត​រូប​សន្លឹក​ទទួល​បាន​ ១១៨ ​ឯ​ពិន្ទុ​ថត​វីដេអូ​កាមេរ៉ា​ក្រោយ​ទទួល​បាន ១០១ និង​ពិន្ទុ​កាមេរ៉ា​ Selfie គឺ ៩៣ ជា​ពិន្ទុ​ខ្ពស់​ជាង​គេ តាមពីក្រោយដោយ Asus Zenfone6។

លក្ខណៈសម្បត្តិខ្លឹមៗដែលមាននៅលើ Note10+ 5G៖

-កាមេរ៉ាក្រោយ ៣ គ្រាប់ បង្កប់សេនស័រ ToF sensor

-កាមេរ៉ាទី​១(12Mp, 1.4µm ភិចសែល 26mm, aperture f/1.5-2.4 lens, dual-pixel AF,និងមុខងារទប់លំនឹង OIS

-កាមេរ៉ាទី​២ (Ultra-wide: 16Mp សេនស័រ 1.0µm ភិចសែល, 13mm,
f/2.2-lens

-កាមេរ៉ាទី​៣ (Telephoto: 12Mp សេនស័រ 1.0µm ភិចសែល, 52mm កម្រិត aperture f/2.1 lens, PDAF,និងមុខងារទប់លំនឹង OIS

-ថតវីដេអូ៖ 4K , កម្រិត 2160p/60fps (2160p/30fps default)

ខាងក្រោមនេះជា ​រូប​ថត​គំរូ​ដែលគ្រប់លក្ខខណ្ឌទាំង exposure, wide dynamic range, bold color និងកម្រិតភាពច្បាស់ថតចេញពី Note10+ 5G៖

ថតចេញពី Note10+ 5G
outdoor portrait
outdoor scene
bokeh simulation
close-range zoom
high-contrast scene

អត្ថបទទាក់ទង៖

ប្រភព៖ dxomark   ប្រែ​សម្រួល៖ រក្សា