​iPhone គ្រប់​សេរ៊ី​ខ្ពស់​ទាប សុខៗ​ងងឹត​អេក្រង់​ឈឹង កុំ​ទាន់​អាល​ឆោឡោ​រត់​រក​ជាង

  • 2019-08-22 06:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់ iPhone មួយ​ភាគ​ធំ​នៅ​ពេល​ដែល​ម៉ាស៊ីន​សុខៗ​ងងឹត​អេក្រង់ ​និង​មិន​អាច​បើក​ចេញ​តាម​រយៈ​ការ​ប្រើប្រាស់​ប៊ូតុង Power រមែង​គិត​ថា​ប្រហែល​ជា​មាន​បញ្ហា​លើ​ផ្នែក​អេក្រង់។ តាម​ពិត​ទៅ​វា​មិន​ធ្ងន់ធ្ងរ​ដូច​ការ​គិត​របស់​អ្នក​ទាំង​ស្រុង​នោះ​ទេ ជួន​កាល​ម៉ាស៊ីន​ត្រឹម​តែ​ជាប់​ក្នុង​មុខងារ DFU Mode តែ​ប៉ុណ្ណោះ។

ត្រង់​ការ​ជាប់​មុខងារ​ងងឹត​អេក្រង់​មួយ​នេះ ប្រសិន​អ្នក​យក​ទៅ​សួរនាំ​ប៉ះ​ជាង​ជួសជុល​មួយ​ចំនួន​តូច ខ្លះ​ប្រាកដ​ជា​ទារ​ថ្លៃ​ស្មើ​នឹង​តម្លៃ​នៃ​ការ​ផ្លាស់ប្តូរ​អេក្រង់​ថ្មី ឬ​តម្រូវ​ឲ្យ​អ្នក​ជួសជុល​លើ​ផ្នែក Hardware ណាមួយ។ ​ផ្ទុយ​ទៅ​វិញ​ប្រសិន​ម៉ាស៊ីន​របស់​អ្នក​ជាប់​ DFU Mode មែន​នោះ ដំណោះស្រាយ​គឺ​ងាយ​បំផុត ហើយ​ប្រើ​ពេល​ជួសជុលខ្លួនឯងមិនដល់មួយនាទីផង។

+ខាង​ក្រោម Sabay ​បង្ហើប​ពី​វិធី​ចាកចេញ​ពី DFU Mode លើ​ iPhone គ្រប់​សេរ៊ី:

iPhone 6/6 Plus ឬ​ទាប​ជាង​នេះ:

ចុច​ប៊ូតុង Home និង​ប៊ូតុង Power ឲ្យ​ជាប់​ព្រម​គ្នា រហូត​ដល់​លោត Apple Logo ​ចេញ​មក​វិញ

iPhone 7/7 Plus:

ចុច​ប៊ូតុង Power (Sleep/Wake Button) ​និង Volume Down ​ឲ្យ​ជាប់​ព្រម​គ្នា រហូត​ដល់​លោត Apple Logo ចេញ​មក​វិញ

iPhone 8/8 Plus/X/XS/XS Max:

ចុច​ប៊ូតុង Volume Up មួយ និង Volume Down មួយ ​ហើយ​ផ្លាស់​ទៅ​សង្កត់​ឲ្យ​ជាប់​លើ​ប៊ូតុង Power ដល់​លោត Apple Logo ចេញ​មក​វិញ

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា