វិន វិទូ ប្រើ​ពេល ៣ឆ្នាំ រហូតក្លាយ​ជា Vlogger ល្បីនៅ​ក្នុង YouTube

  • 2019-08-23 06:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួបគ្នាក្នុងកម្មវិធី "សួរអីឆ្លើយហ្នឹង!" Blank Vitu ដែល​មាន​ឈ្មោះ​ពិត វិន វិទូ បាន​ប្រឡូក​ក្នុង​វិស័យ Vlogger នៅ​ឆ្នាំ ២០១៦ ដែល​បាន​បង្កើត​វីដេអូ​ដាក់​នៅ​ក្នុង YouTube តែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ឡើយ។

ដើម្បី​ចង់​ឲ្យ​មាន​អ្នក​មើល​វីដេអូ​ខ្លួន​កាន់​តែ​ច្រើន វិទូ បាន​សរសេរ​ប៉ារូ​​​ដើម្បី Parody តាម​បទ​ចម្រៀង​ល្បីៗ​រហូត​ដល់​មាន​អ្នក​ទស្សនា​ច្រើន រហូត​ដល់​មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​បាន​ទាក់​ទង់​ខ្លួន​ឲ្យ​ចូល​ច្រៀង​​ដល់​បច្ចុប្បន្ន។

វិទូ ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​តាម​រយះ​បទ PUBG ដែល​មាន​អ្នក​ទស្សនា​រហូត​ដល់​ជាង ៨លាន​ដង និងបទ ម៉ាក់​ទៅ​ទិញ​ម្ហូប ដែល​មាន​អ្នក​ទស្សនា​ជាង ១លាន​ដង។ ហើយ​នៅ​ពេល​បច្ចុប្បន្ន វិទូ មាន​គណនី YouTube ដែល​មាន​ចំនួន​អ្នក Subscriber ជាង ២៨៩ពាន់ នាក់៕

ទស្សនាវីដេអូខាងក្រោម៖

YouTuber ផ្សេងទៀត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី