គ្រូ​បង្វឹក​ចង់​ឲ្យ Richarlison និង Yerry Mina រៀន​អង់គ្លេស​បន្ថែម​នៅ Everton

  • 2019-08-23 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Silva បាន​ប្រាប់​កូន​ក្រុម​របស់​លោក​គឺ រីឆាលីសុន (Richarlison) និង យើរី មីណា (Yerry Mina) ឲ្យ​ប្រឹង​រៀន​អង់គ្លេស​​​ឲ្យ​បាន​ល្អ​ជាង​នេះ។

Silva ចង់​ឲ្យ​កីឡាករ​របស់​លោក​អ្នក​ទាំង​អស់​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​លើ​ទីលាន​ដោយ​ប្រើ​ភាសា​អង់គ្លេស ហើយ​លក្ខខ័ណ្ឌ​តម្រូវ​នេះ​ទាមទារ​ឲ្យ​កីឡាករ​បរទេស​ទាំង​អស់​​ឲ្យ​ចូល​រៀន​អង់គ្លេស​​តាំង​ពី​ពេល​មក​ដល់​ទឹកដី Everton ភ្លាមៗ។

​”អង់គ្លេស​របស់ រីឆាលីសុន មិន​សូវ​ល្អ​ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ឡើយ ប៉ុន្តែ​គាត់​ព្យាយាម​រៀន​រាល់​ថ្ងៃ មីណា ក៏​អីចឹង​ដែរ។ ទាំង​រីឆាលីសុន មីណា និង ប៊ឺណាត គ្មាន​បញ្ហា​ទេ​ព្រោះ​ពួកគេ​មាន​ពេល​​សម្រាប់​រៀន។ ប៉ុន្តែ​សម្រាប់ ​រីឆាលីសុន និង មីណា យើង​ចង់​ឲ្យ​អង់គ្លេស​ពួកគេ​ប្រសើរ​ជាង​នេះ"។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ។

“នេះ​ជា​ការ​ទាមទារ​ដែល​យើង​ចង់​បាន​ពី​ពួកគេ ព្រោះ​វា​​ជា​គន្លឹះ​មួយ​សម្រាប់​ពួកគេ​ដើម្បី​សម្រប​ខ្លួន​បាន​លឿន និង យល់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​កើត​ឡើង​នៅ​ជុំវិញ​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ"។

ហេតុផល​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​ចំពោះ​ជីវិត​របស់ Garate Bale នៅ Real Madrid នៅ​ពេល​ដែល​មិត្តរួម​ក្រុម​របស់​កីឡាករ​សញ្ជាតិ​វែល​និយាយ​ថា Bale និយាយ​តែ​អង់គ្លេស មិន​និយាយ​អេស្ប៉ាញ ទើប​ធ្វើ​ឲ្យ Bale រស់​មិន​ចុះ​សម្រុង​ជាមួយ​​គេ​ដទៃ ហើយ​តែងតែ​ឯកោ​ដាច់​ដោយឡែក​តែ​ឯង៕

អាន៖ Richarlison ៤ ឆ្នាំ​មុន ​រក​តែ​ស្បែក​​ជើង​ថ្មី​មួយ​គូ​ពាក់​មិន​បាន ឥឡូវ​ក្លាយ​ជា​កីឡាករ​ឆ្នើម​​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត