មកដឹងពីដំណើរការនៃការបង្កើត Sticker របស់ខ្មែរយើង (វីដេអូ)
- 2019-08-26 08:40:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីដំណើរការនៃការបង្កើត Sticker របស់ខ្មែរយើង (វីដេអូ)
ចន្លោះមិនឃើញ
កាលពីលើកមុន Sabay ធ្លាប់បានណែនាំម្ដងមកហើយអំពី Sticker ជាភាសាខ្មែរ ដែលប្រើប្រាស់ពាក្យបែបយុវវ័យនិងទាន់សម័យ មិនតែប៉ុណ្ណោះ Sticker ទាំងនេះមាននៅលើកម្មវិធីសន្ទនាដ៏មានសុវត្ថិភាពមួយគឺ Viber ។ Sticker ទាំងនេះមានឈ្មោះថា Express it with Sabay ឬ បង្ហាញអារម្មណ៍អ្នកជាមួយសប្បាយ ។
Express it with Sabay ជា sticker បែបភាសាខ្មែរបានបង្កើតឡើងដោយក្រុមការងារសប្បាយ ហើយបានសហការជាមួយនឹង Viber ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើង ដែលចូលចិត្តពាក្យលេងសើចនិងកំពុងនិយមនៅពេលបច្ចុប្បន្ន។ បន្ទាប់ពីបានសួរនាំរកពាក្យ ដែលនិយមប្រើប្រាស់ប្រចាំ ក្រុមអ្នកឌីហ្សាញក្រាហ្វីកនៅ Sabay បានចាប់ផ្ដើមគូរនិងរចនាតួអង្គទាំងនោះ។
អ្នកឌីហ្សាញឈ្មោះ សុបន្តិ បានប្រាប់ថា តួអង្គនេះគាត់ដាក់ឈ្មោះថា "អាតយ" ព្រោះឈ្មោះនេះមានលក្ខណៈបែបកំប្លែង ហើយក្នុងអំឡុងពេលឌីហ្សាញនេះគាត់បានពិភាក្សាជាមួយក្រុមការងារគាត់ច្រើនអំពីទម្រង់មុខនិងសំលៀកបំពាក់របស់តួអង្គនេះ។
គាត់បានបន្តថា សំលៀកបំពាក់ទាំងនេះគឺជាស្ដាយយុវវ័យបច្ចុប្បន្ន ហើយក៏មានអត្តសញ្ញាណបែបខ្មែរផងដែរ។
ដើម្បីទាញយក sticker ទាំងនេះ គឺគ្រាន់តែចូលទៅក្នុង Sticker market របស់ Viber រួចវាយថា Express it with Sabay ហើយអ្នកអាចទាញមកប្រើដោយឥតគិតថ្លៃ។ ឬ ចុចទីនេះដើម្បី Download Sticker ខប់ៗទាំងនោះ៕
ដើម្បីទទួលឲ្យកាន់តែច្បាស់អាចចូលទន្សនាវីដេអូនេះ៖