មកដឹង​តម្លៃ​​លេខ​រថយន្ត​ថ្លៃ​ជាងគេ​នៅស្រុក​ខ្មែរ

  • 2019-08-26 04:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខពិសេស​ថ្លៃជាងគេ​នៅ​កម្ពុជា គឺ​មាន​តម្លៃ​ដល់ ៤០លាន​រៀល ដែលមាន​លេខ 6666, 7777, 8888 ស្ថិតក្នុង​តំបន់រាជធានីភ្នំពេញ (តំបន់១)។ នេះបើតាម​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការ​លក់លេខ​ចុះ​បញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុនស្រាល របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ហត្ថលេខា​ដោយរដ្ឋមន្រ្តី​ទាំងពីរ កាលពីថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៩។

ចំពោះ​តំបន់២ (កណ្តាល កំពង់ចាម បាត់ដំបង សៀមរាប ព្រះសីហនុ និង​ត្បូងឃ្មុំ) លេខពិសេសខាងលើ មានតម្លៃ ២០លានរៀល និង​នៅតំបន់ ៣ (ព្រៃវែង កំពង់ធំ តាកែវ ស្វាយរៀង កំពត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់​ស្ពឺ កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន និង​កែប) តម្លៃ ១០លានរៀល៕

អត្ថបទ៖ សំភី