សង្ឈសៅលីញ​ចិន ​ចង់​ជួប Floyd ​Mayweather ​សាក​ក្បាច់​គុន​នៅ​ចុង​ឆ្នាំ​នេះ​

  • 2019-08-26 09:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ចិន ​បាន​បញ្ជាក់​ថា Floyd ​Mayweather ​អាច​នឹង​ជួប​កីឡាករ​ចិន​សៅលីញ​ Nhat Long ​នៅ​ចុង​ឆ្នាំ​នេះ ​ដោយ​ការ​ប្រកួត​អាច​ធ្វើ​ឡើង​នៅ​ហុងកុង។

បើ​យោង​វិបសាយ ​Toutiao ​របស់​ចិន ​បាន​បញ្ជាក់​ថា Agency ​ហុងកុង DEF ​បាន​បង្ហោះ​រូបភាព​នៃ​ការ​ប្រកួត​របស់ Nhat Long ​និង Floyd ​នៅ​ចុង​ឆ្នាំ​នេះ។ ​រឿង​នេះ ​បាន​ចែកចាយ​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​កីឡាករ​ទាំង​ពីរ​នេះ​ពិត​ជា​ល្បី​ខ្លាំង​ណាស់​នៅ​លើ​លោក ជា​ពិសេស​នៅ​ទឹក​ដី​ប្រទេស​សំបូរ​ប្រជាជន​នៅ​អាស៊ី​នេះ​តែ​ម្ដង។

ប្រសិន​បើ Nhat Long ​ពិត​ជា​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក​ខាង​លើ​មែន ​នោះ​វា​ជា​ក្ដី​ស្រមៃ​មួយ​ក្លាយ​ជា​ការ​ពិត​ហើយ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​មិន​ខាន ព្រោះ Floyd ​ជា​កីឡាករ​មិន​ដែល​ចាញ់​នោះ​ទេ ​ក្នុង​ប្រវត្តិ​ប្រកួត​ផ្លូវការ​របស់​គេ។

ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​គឺ Nhat Long ​បាន​បញ្ជាក់​ថា​រូបគេ​មិន​បដិសេធ​ឡើយ​ក្នុង​ការ​ប្រកួត ​ក្រោម​ច្បាប់​របស់ Boxing ​ដែល​សម្រេច​ដោយ Floyd ព្រោះ​រូបគេ​មិន​ខ្លាច​ឡើយ។ សង្ឃ​សៅលីញ​នេះ ​មាន​ប្រវត្តិ​ហាត់ Boxing ​ជា​យូរ​មក​ហើយ។ ខណៈ​ដែល​ចុង​ឆ្នាំ​នេះ រូបគេ​ក៏​មិន​អាច​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Buakaw ​បាន​ដែរ ព្រោះ​ឮ​ដំណឹង​ថា​មាន​បញ្ហា​សុខភាព​៕

ប្រភព៖ Zing   អត្ថបទ៖ ប្រុស យុទ្ធ