គ្រូ Spurs យល់ថា កូនក្រុមរបស់ខ្លួនលេងដោយខ្វះសាមគ្គីភាព
- 2019-08-26 11:22:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Spurs យល់ថា កូនក្រុមរបស់ខ្លួនលេងដោយខ្វះសាមគ្គីភាព
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Mauricio Pochettino បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រុមទាំងមូលរបស់ខ្លួនមិនមានភាពប្រាកដប្រជាសោះ និងមិនមានសាមគ្គីភាពទេ ក្នុងប្រកួតប៉ះនឹង Newcastle។
លោកបាននិយាយថា៖ " ពេលលេងនៅ Premier League យើងត្រូវការមានចលនាល្អ និងសម្ព័ន្ធភាពក្នុងក្រុមដ៏រឹងមាំ។ ក្នុងរយៈពេលកន្លងមក ស្ថានភាពក្នុងក្រុមហាក់នៅឆ្ងាយណាស់ពីគុណភាពទាំងនេះ។ យើងត្រូវតែរកដំណោះស្រាយ " ។
លោកបានបន្តថា៖ " យើងលេងមិនបានល្អ ហើយខ្ញុំអន់ចិត្តណាស់នឹងទម្រង់លេងរបស់ពួកយើង។ យើងរងគ្រាប់បាល់ដ៏ថោកទាបមួយ បន្ទាប់ស្ថានការណ៍ប្រែក្លាយជាពិបាក។ យើងបង្កើតឱកាសច្រើនដង តែនៅមិនគ្រប់គ្រាន់។ យើងគួរតែលេងបានល្អជាងនេះ។ វាដូចជាពេកហើយ ដែលគ្រប់គ្រងបាល់ ៨០% ហើយមិនសូវបានស៊ុតចំគោលដៅ " ។
Spurs បានចាញ់ Newcastle ក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យក្លឹបនេះ ឈរចំណាត់ថ្នាក់លេខ ៧ និងមាន ៤ពិន្ទុ៕