បុរសដែលបានជួយឲ្យ Volkswagen ក្លាយជាសម្ព័ន្ធយក្ស បានបាត់បង់ជីវិតនៅវ័យ ៨២ ឆ្នាំ

  • 2019-08-28 02:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ព័ន្ធ Volkswagen នា​ពេល​បច្ចុប្បន្ន​នេះ​មាន​កាន់​កាប់​នូវ​ម៉ាក​រថយន្ត​ជា​ច្រើន មាន​ចាប់​តាំង​ពី​រថយន្ត​ប្រណីត, រថយន្ត​តម្លៃ​មធ្យម និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​ទៀត​ផង។ ជោគជ័យ​របស់​ Volkswagen សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​តែ​ការ​ខិត​ខំ​របស់​លោក Ferdinand Piëch អតីត​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​សម្ព័ន្ធ ដែល​​លោក​បាន​បាត់​បង់​ជីវិត​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​មន្ទីរពេទ្យ​​​រដ្ឋ​ Bavaria ប្រទេស​អាល្លឺម៉ង់​ នៅ​វ័យ ៨២ ឆ្នាំ។

លោក Piëch បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​​របស់​ Volkswagen នៅ​ឆ្នាំ ១៩៩៣ ពេល​ដែល​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​មួយ​នេះ ជួប​ប្រទះ​នឹង​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ។ ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ ២០១៤ ក្រុមហ៊ុន​នេះ​អាច​លក់​រថយន្ត​បាន​ជាង ១០ លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ជា​មួយ​ប្រាក់​ចំណេញ​មាន​ដល់​ជាង ១៣ ពាន់​លាន​ដុល្លារ។

លោក Piëch កាន់​កាប់​តំណែង​ខាង​លើ​ត្រឹម​ឆ្នាំ ២០០២ ដោយ​ចាប់​តាំង​ពី​ឆ្នាំ ២០០២ ដល់ ២០១៥ លោក​ឡើង​ធ្វើ​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​ជំនួស​វិញ។ ត្បិត​ថា​លែង​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ប៉ុន្តែ​លោក​នៅ​តែ​បុគ្គល​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត និង​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ក្រុមហ៊ុន។

​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Piëch ក្រុមហ៊ុន​ Volkswagen បាន​ទិញ​យក​ក្រុមហ៊ុន​រថយន្ត​ធំៗ​ជា​ច្រើន​ រួម​មាន​នៅ​ឆ្នាំ ១៩៩៨ បាន​ទិញ​យក​ Bentley, Lamborghini និង Bugatti នៅ​ឆ្នាំ ២០១២ បាន​ទិញ​យក​ Porsche និង Ducati៕

ចុចអាន ៖ មានការសង្ស័យថាលោក Steve Jobs នៅមានជីវិត កំពុងរស់នៅអេហ្សីប

ប្រភព៖ BBC | Zing   ប្រែ​សម្រួល៖ សុខហេង