Zlatan បញ្ជាក់ថា បើ Man Utd ហៅទៅវិញ គេស្វាគមន៍ តែទាស់បញ្ហាមួយ
- 2019-08-28 11:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan បញ្ជាក់ថា បើ Man Utd ហៅទៅវិញ គេស្វាគមន៍ តែទាស់បញ្ហាមួយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា បើក្លឹប Manchester United ហៅគេទៅវិញ គេស្វាគមន៍ ប៉ុន្តែក្លឹប LA Galaxy មានរូបគេបាត់ទៅហើយ។
កីឡាកររូបនេះបានលើកឡើងថា៖ " ខ្ញុំអាចលេងនៅ Premier League បានយ៉ាងស្រួល ដូច្នេះប្រសិនបើ Manchester United ត្រូវការខ្ញុំ ខ្ញុំនៅទីនេះ ប៉ុន្តែ Galaxy មានខ្ញុំបាត់ទៅហើយ " ។
គេបានបន្តថា៖ " ខ្ញុំបានបញ្ចប់កិច្ចការខ្ញុំនៅទ្វីបអឺរ៉ុបហើយ។ ខ្ញុំរីករាយនឹងលេងនៅទីនោះ ដោយខ្ញុំបានឈ្នះ ៣៣ពាន ហើយសង្ឃឹមថា ខ្ញុំនឹងឈ្នះពាននៅទីនេះ (សហរដ្ឋអាមេរិក) '' ។
គួរបញ្ជាក់ផងដែរថា Zlatan បានចេញពីក្លឹប Manchester United ទៅកាន់ទឹកដីសហរដ្ឋអាមេរិកចំនួន ១៧ខែមកហើយ តាំងពីខែមីនា ឆ្នាំ២០១៨៕