គ្រូថៃ សារភាពរឿង១ ពេលដឹកនាំក្រុមហ្វឹកហាត់ត្រៀមប៉ះវៀតណាម ក្នុងវគ្គជម្រុះ World Cup
- 2019-08-29 03:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថៃ សារភាពរឿង១ ពេលដឹកនាំក្រុមហ្វឹកហាត់ត្រៀមប៉ះវៀតណាម ក្នុងវគ្គជម្រុះ World Cup
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Akira Nishino បានសារភាពថា លោកមានអារម្មណ៍តានតឹង ក្នុងពេលដឹកនាំក្រុមហ្វឹកហាត់លើកដំបូង ដើម្បីត្រៀមជំនួបជាមួយវៀតណាម ក្នុងវគ្គជម្រុះ World Cup 2022 ពូល G។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៨ ខែសីហា។
អតីតអ្នកដឹកនាំក្រុមជប៉ុន ឡើងទៅវគ្គ១៦ក្រុម World Cup 2018 រូបនេះ បានកោះហៅប្រមូលផ្តុំកីឡាករ ៣៣រូប ដើម្បីធ្វើការហ្វឹកហាត់ចម្រាញ់យក ២៣រូប ទៅប្រកួតជាមួយវៀតណាម និងឥណ្ឌូណេស៊ី នៅថ្ងៃទី ៥ និង ១០ កញ្ញា ២០១៩។
ចុចអានបន្ថែម៖ Messi ថៃ Chanathip Songkrasin ជាប់ក្នុងបញ្ជីត្រៀមប៉ះវៀតណាម តែគ្មានឈ្មោះ Teerasil Dangda
ការជ្រើសរើសកីឡាករនេះ ត្រូវបានលោក Akira Nishino បញ្ជាក់ថា គឺបន្ទាប់ពីបានមើលការលេងរបស់ពួកគេ ក្នុងលីគថៃ។ «កីឡាករថៃ មានសក្តានុពល។ ភារកិច្ចដំបូងរបស់ខ្ញុំគឺជួយពួកគេ លេងឱ្យបានល្អ និងការលេងជាក្រុម»៕