ព្រឹកមិញនេះ នាយករដ្ឋមន្រ្តីមិនឲ្យបិទកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីទេ!
- 2014-11-18 19:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកមិញនេះ នាយករដ្ឋមន្រ្តីមិនឲ្យបិទកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីទេ!
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីព្រឹកមិញបានប្រកាសមិនឲ្យអាជ្ញាធរបិទ ការធ្វើចរាចរ នៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនោះទេ។ មូលហេតុ ដើម្បីបញ្ជៀសការកកស្ទះនៅតាមបណ្តោយមហាវិថី ដែលមានបញ្ហាកកស្ទះចរាចរ ស្ទើររាល់ថ្ងៃស្រាប់ទៅហើយ។
សម្តេចបន្ថែមថា ប្រសិនបើបិទចរាចរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី រួចត្រូវវាងទៅផ្លូវផេ្សងនឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចច្រើនណាស់។ "យើងមិនខ្លាចភេរវកម្មអីទេ ការប្រជុំម្តងគេមើលទាំងកង់ឡាន ឬវត្ថុផេ្សងៗ ហ្នឹងគ្រប់បែបយ៉ាង។ ប៉ុន្តែភ្នំពេញមិនដូចមុនទេ ភ្នំពេញបច្ចុប្បន្នមានរថយន្តជាង ៣០ម៉ឺនគ្រឿង ម៉ូតូជាង១លានគ្រឿង បើសិនជាបិទចរាចរ ហើយពង្វាងចរាចរទៅផ្លូវផេ្សងក៏ធ្វើឲ្យខាតបង់សេដ្ឋកិច្ចមិនតិចដែរទេ។ ដូច្នេះខ្ញុំ សុំការយោគយល់ អធ្យាស្រ័យ ដោយហេតុអីមិនបិទផ្លូវ ព្រោះថាទុកឲ្យចរាចរទៅមកធម្មតា ឯយើងធ្វើខាងក្នុងនេះទៅចុះ”។ សម្តេចបន្ថែម៕
អត្ថបទ៖មៃ សុខលីម