ស្រាយ​ឲ្យអស់​ចម្ងល់​រឿងបញ្ចុះតម្លៃ iPhone XS Max មកសល់ ១៦០ ដុល្លារ

  • 2019-08-30 00:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​បង្ហោះ​ចែកចាយ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ជុំវិញ​ការ​ដាក់​លក់​ iPhone XS Max ទំហំ 256GB (២០១៩) តម្លៃ​ត្រឹម ៤ ៩០០ បាត​ឬ​ប្រហែល ១៦០ ដុល្លារ​អាមេរិក ។ អ្នក​ខ្លះ​នៅ​មាន​ការ​ភ័ន្តច្រឡំ​និង​ខ្លះ​ទៀត​ឆោឡោ​ចង់​ទិញ​យក​មក​ប្រើប្រាស់​ថែមទៀត​ផង។

តាម​រយៈ​ការ​បកស្រាយ​ពី​គេហទំព័រ​ថៃ​មួយ​បង្ហើប​ថា iPhone នោះ​គឺ​ដំណើរការ​ដោយ​ប្រព័ន្ធ Android ​និង​ពុំ​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដូច​អ្នក​ចែកចាយ​បាន​លើក​ឡើង​នោះ​ទេ។ បើ​ធៀប​នឹង​តម្លៃ​ដើម​គឺ​ខុស​គ្នា​ជិត ៨ ដង ដោយ​ម៉ាស៊ីន​ពិត​ប្រាកដ​របស់ Apple ទំហំ 256GB ដូច​គ្នា​ថ្លៃ​ដល់​ទៅ ១ ២៤៩ ដុល្លារ។

ជាង​នេះ​ប្រភព​ខាងលើហាក់​អស់​សំណើច​ជុំវិញ Caption ​របស់​អ្នក​លក់ ដែល​សរសេរ iPhone ឆ្នាំ ២០១៩ ទាំង iPhone XS Max ចេញ​ផ្សាយ​តាំងពីឆ្នាំ ២០១៨។ ចំពោះ​ទំហំ RAM ម៉ាស៊ីន​ពិត​ត្រឹម 4GB តែ​របស់​ក្លែងក្លាយ​ហ៊ាន​ឡើង​ដល់ 6GB។

បញ្ជាក់​ថា​ចំពោះ​រូបរាង​បើ​យើង​ក្រឡេក​មួយ​ខ្វាច់​អាច​មាន​ភាព​ស្រដៀង និង​ទាក់ទាញ​ភ្នែក​របស់​មនុស្សជុំវិញខ្លួន ប៉ុន្តែ​ចំពោះ​គុណភាព​ប្រើ​តាម​ដែល​ដឹង​គឺ​សឹង​តែ​អន់​ជាង​ប្រភេទ​ស្មាតហ្វូន Android ធុន​ទាប​របស់​ក្រុមហ៊ុន​មាន​ស្លាកយីហោ​ច្បាស់លាស់​ទៅ​ទៀត៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា