មុន​ជួប​អ៊ីរ៉ាក់ និង​កម្ពុជា នៅ​វគ្គជម្រុះ World Cup បារ៉ែន​បាន​ទៅ​ហ្វឹកហាត់​នៅ​ព័រទុយហ្គាល់

  • 2019-08-30 03:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បារ៉ែន បាន​បោះ​ជំរំហ្វឹកហាត់​នៅក្នុងប្រទេស បន្ទាប់មក​នៅ​ប្រទេស​ព័រទុយហ្គាល់ កាលពី​ខែកក្កដា​កន្លងទៅ ដើម្បី​ត្រៀមប្រកួត​ជាមួយ​នឹងអ៊ីរ៉ាក់ និង​កម្ពុជា ក្នុង​វគ្គជម្រុះ World Cup ពូលC នាខែ​កញ្ញា​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Helio Sousa គ្រូបង្គោល​ក្រុម​ជម្រើសជាតិ​បារ៉ែន។

លោក​បាន​បញ្ជាក់​ពីការ​យកជ័យជម្នះ​រាល់ការប្រកួត​ក្នុងវគ្គជម្រុះនេះ ដោយ​ចាប់ផ្តើម​ពី​វិធីសាស្រ្ត​នៃការ​ហ្វឹកហាត់ ដោយ​សារតែ​គ្រប់ការប្រកួត​គឺសុទ្ធតែ​លំបាក​ខ្លាំង​ទាំងអស់។

«មាន​រឿង​ជាច្រើនទៀត ដែលយើង​ចង់ធ្វើឱ្យកាន់​តែល្អប្រសើរ ហើយ​យើងនឹង​ជួបការលំបាក​មួយចំនួន។ ឥឡូវ​យើង​ត្រូវដាក់​ជើង​លើដី បន្តការងារ​ប្រកបដោយ​គុណភាព និង​ដឹងពី​វិធី​ដែលយើង​ចង់​រក្សា​ការហ្វឹកហាត់។ គ្រប់ការប្រកួត​ យើងត្រូវតែ​ប្រយុទ្ធដើម្បី​យក​ឈ្នះ»។ នេះជាការ​លើកឡើង​បន្ថែមរបស់​លោក Helio Sousa។

សូម​ជម្រាប​ថា បារ៉ែន នឹង​បើកកីឡដ្ឋានជាតិ​ក្នុងក្រុង Riffa ទទួលស្វាគមន៍​ភ្ញៀវអ៊ីរ៉ាក់ នៅថ្ងៃទី៥ ខែកញ្ញា។ បន្ទាប់មក ក្រុម​បារ៉ែន នឹង​ធ្វើដំណើរ​មកប្រកួតជាមួយកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា៕

ប្រភព៖ GDN Online

ប្រែសម្រួល៖ សំភី