Samsung នឹងដាក់លក់ទូរសព្ទបត់របស់ខ្លួននៅដើមខែកញ្ញា

  • 2019-08-30 04:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Samsung បាន​បញ្ជាក់​ថា​ Galaxy Fold នឹង​ដាក់​លក់​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ។ ពេល​នេះ​ប្រភព​ផ្ទៃ​ក្នុង​​ ក្នុង​សហគ្រាស​ទូរសព្ទ បាន​ប្រាប់​សារព័ត៌មាន​ Yonhap ថា​ Samsung ចង់​ចេញ​លក់​ស្មាតហ្វូន​បត់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា​តែ​ម្ដង។

ចៃដន្យ​នោះ​គឺ​​ ៦ កញ្ញា គឺ​ជា​ថ្ងៃ​ដែល​ព្រឹត្តិការណ៍​បច្ចេកវិទ្យា IFA ចាប់​ផ្ដើម​នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អេស្ប៉ាញ។ ដូច​នេះ​ការ​សម្រេច​ចិត្ត​នេះ ប្រហែល​ជា Samsung ចង់​ទាញ​យក​ចំណាប់​អារម្មណ៍​​ពី​ក្រុមហ៊ុន​ដែល​ប្រកាស​ផលិតផល​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នោះ។

គួរ​ដឹង​ថា​ដើម​ឡើយ​​ Galaxy Fold ​ត្រូវ​​កំណត់​ថា​ចេញ​លក់​នៅ​ចុង​ខែ​ឧ​មេសា​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ក្រុមហ៊ុន​ត្រូវ​លើក​ពេល​ចេញ​លក់ រហូត​ដល់​​អំឡុង​ខែ​កញ្ញា​នេះ៕​​​​​

ចុចអាន ៖ ការលក់ស្មាតហ្វូនថយចុះ Samsung ងាកមកលក់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុនចិនវិញ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម