ក្រុម Helheim​ ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ស៊ីហ្គេម​ ២០១៩​ ឯ​ប្រទេស​ហ្វីលីពីន

  • 2019-08-30 05:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ Helheim​ ថា​ក្រុម​ខ្លួន​មាន​បទ​ពិសោធ​ច្រើន​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដូច្នេះ​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​២០១៩​ ឯ​ប្រទេស​ហ្វីលីពីន​ នឹង​ធ្វើ​បាន​ល្អ​ដើម្បី​ស្វែង​រក​មេដាយ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​នេះ។​

ទិដ្ឋភាពប្រកួតម្សិលមិញ

លោក​ បាន​ ព្រហ្មនា​ ប្រធាន​ក្រុម​ Helheim​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជ័យជម្នះ​នេះ​ គឺ​ក្រុម​របស់​ខ្លួន​បាន​សិក្សា​ដៃគូ​បាន​ល្អិតល្អន់​ហើយ​ទើប​ទទួល​បាន​ភាព​ជោគជ័យ​បែប​នេះ។​ ជ័យជម្នះ​មួយ​នេះ​ គឺ​អាច​និយាយ​បាន​ថា​ ដោយ​សារ​តែ​ក្រុម​របស់​ខ្លួន​មាន​បទ​ពិសោធ​ច្រើន​ រួម​ផ្សំ​និង​ការ​សហការ​គ្នា​បាន​ល្អ​ ខំប្រឹង​ប្រែង​បំផុត​ផង​ដែរ។​

ទិដ្ឋភាពប្រកួតម្សិលមិញ

ប្រធាន​ក្រុម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​មែនទែន​ទៅ​បន្ទាប់​ពី​រង​បរាជ័យ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នៅ​ឯ​ក្រៅ​ប្រទេស​ គឺសម្លឹង​ឃើញ​ថា​ក្រុម​នៅ​មាន​សមត្ថភាព​ទាប​នៅ​ឡើយ​ទេ​បើប្រៀបធៀប​ជា​មួយគេ​ ប៉ុន្តែ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ និង​បាន​សិក្សា​អភិវឌ្ឍន៍​ខ្ខ្លូនលឿនទៅវិញផងដែរ។​ ការ​ចាញ់​បរទេស​កន្លងទៅមែន​ តែក្រុម​ទាំង​មូល​បាន​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​ដៃគូ​ ភាព​ឆ្លាតវៃ​ ភាពរហ័សរហួន​ពង្រឹងសមត្ថភាពខ្លួនឯង។​

ក្រុម Helhiem

​បាន​ ព្រហ្មនា​ ប្រាប់​ទៀត​ថា​ ប្រសិន​បើ​មាន​ការ​បំពាក់បំប៉ន​ ឬ​ហ្វឹកហាត់​បាន​ល្អ​ដិតដល់​នោះ​ ជឿជាក់​ថា​ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​នៅ​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ ឯ​ប្រទេស​ហ្វីលីពីន​នេះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ហើយ​គឺ​ Helheim​ ដែល​ត្រូវ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ បន្ទាប់​ពី​ក្រុម​មួយ​នេះ​ប្រកួត​ឈ្នះ​ក្រុម​ Men Version Pro​ ក្លាយ​ជា​ជើងឯក​លេខ​១​កាល​ពី​ម្សិលមិញ​នេះ​នៅ​ AEON។ សម្រាប់​ការប្រកួតម្សិលមិញនេះ​គឺលេងលើវិញ្ញាសា Mobile Legends៕​

.

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម