ជម្រុះ World Cup៖ ប្រធានក្រុមជម្រើសជាតិវៀតណាម ប្រាប់ឱ្យប្រយ័ត្នចំពោះកីឡាករថៃមួយរូប
- 2019-08-31 02:22:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup៖ ប្រធានក្រុមជម្រើសជាតិវៀតណាម ប្រាប់ឱ្យប្រយ័ត្នចំពោះកីឡាករថៃមួយរូប
ចន្លោះមិនឃើញ
មុនប៉ះគ្នានៅវគ្គជម្រុះ World Cup នាថ្ងៃទី៥កញ្ញាខាងមុខនេះ កីឡាករ Que Ngoc Hai ប្រធានក្រុមជម្រើសជាតិវៀតណាម បានបង្ហាញក្តីបារម្ភនិងប្រាប់ឱ្យខ្សែការពារ ត្រូវប្រយ័ត្នខ្ពស់ចំពោះកីឡាករថៃមួយរូប គឺ Chanathip Songkrasin។
Que Ngoc Hai ត្រូវបានសារព័ត៌មានដកស្រង់សម្តីកាលពីថ្ងៃទី២៨សីហាកន្លងទៅថា៖ «Chanathip បានក្លាយជាកីឡាករថៃឆ្នើមបំផុត ក្នុងរយៈពេល៥ឆ្នាំមកនេះ ដូច្នេះយើងត្រូវតែតាមឃ្លាំមើលគាត់ពេញការប្រកួតនេះ។ ប៉ុន្តែខ្ញុំគិតថា មិនមែនមានតែគាត់ទេ គឺថាកីឡាករថៃជាច្រើនសុទ្ធតែមានគុណភាពខ្ពស់»។
គ្រូជម្រើសជាតិវៀតណាម លោក Park Hang-Seo ក៏ធ្លាប់បានព្រមានកូនក្រុមលោកផងដែរពី Messi ថៃ ខាងលើនេះ។ លោកថា បច្ចុប្បន្ន ថៃមានកីឡាករសំខាន់៣រូបដែលកំពុងលេងនៅលីគជប៉ុន J1 League រួមមានទាំង Chanathip ផងដែរ។
លោក Park បញ្ជាក់ថា បើទោះបីជាខ្សែបម្រើប្រយុទ្ធថៃរូបនេះពុំបានលេងនៅ King's Cup ក៏ដោយ ប៉ុន្តែក្រុមវៀតណាមបានមើលពីរបៀបដែលគេបានលេងនៅ Asian Cup 2019 រួចមកហើយ។ «យើងក៏បានមើលវីដេអូពីការលេងរបស់ Chanathip យ៉ាងច្រើនផងដែរ។ វាអាចនិយាយថា វៀតណាមមិនត្រូវធ្វេសប្រហែសជាមួយកីឡាកររូបនេះឡើយ»៕
ចុចអាន៖ Messi ថៃ Chanathip Songkrasin ជាប់ក្នុងបញ្ជីត្រៀមប៉ះវៀតណាម តែគ្មានឈ្មោះ Teerasil Dangda