ស្ដង់ដារជប៉ុន! ក្រៅពីគ្រូជំនាញរត់ Honda នាំទាំងអ្នកជំនាញបំប៉នអាហារ មកជួយខ្មែរទៀត
- 2019-09-01 03:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដង់ដារជប៉ុន! ក្រៅពីគ្រូជំនាញរត់ Honda នាំទាំងអ្នកជំនាញបំប៉នអាហារ មកជួយខ្មែរទៀត
ចន្លោះមិនឃើញ
ម្សិលមិញនេះ កំពុងផ្ទុះរឿងអតីតកីឡាករជម្រើសជាតិរត់ជប៉ុន មកជួយបង្ហាត់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមជម្រុះ World Cup 2022 ជាមួយហុងកុងនៅថ្ងៃទី៥ខាងមុខនេះ។
ជាមួយរឿងនេះដែរ មិនត្រឹមតែនាំយកលោក Shingo Akimoto ដែលជាអ្នកជំនាញរត់ប្រណាំងជម្រើសជាតិជប៉ុនមកជួយខ្មែរទេ លោក Honda ថែមទាំងបានហៅក្រុមអ្នកជំនាញផ្នែកអាហារមកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ភា សុភក្ត្រា ដែលជាគ្រួជំនួយជម្រើសជាតិ។
ក្រុមអ្នកជំនាញជប៉ុន នឹងមកបំប៉នអាហារសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនរួចជាស្រេចនិងធ្វើឱ្យបានល្អបំផុតសម្រាប់ការប្រកួតនៅពេលខាងមុខនេះ។ ការជម្រុះ World Cup 2022 នេះ គឺជាការប្រកួតសំខាន់ហើយកម្រិតពិភពលោកតែម្ដង ដោយកម្ពុជានឹងប៉ះសុទ្ធតែគីឡូធ្ងន់ មិនមែនដូចលេងមិនមិត្តភាពនោះទេ។ ដូច្នេះហើយ ក្រុមការងារត្រូវធានាឱ្យបានពីរបបអាហារ ស្នាក់នៅ និងហ្វឹកហាត់គ្រប់គ្រាន់ ត្រឹមត្រូវតាមស្ដង់ដារ៕
រូបភាព៖ FFC