Post Malone ចាយ ៣ លានដុលា្លរទិញយកឡានកម្រក្នុងលោក មានពណ៌ពិសេស

  • 2019-09-02 03:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​តារា​រ៉េប Post Malone បាន​ចំណាយ​​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារ ទិញ​យក​រថយន្ត​ថ្មី​ជា​ម៉ូដែល Bugatti Chiron ដែល​មាន​ពណ៌​ស​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​តែ​ម្ដង។

Post Malone មិន​បាន​បង្ហោះ​​ច្រើន​ពី​រថយន្ត​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ ប៉ុន្តែ​វីដេអូ​មួយ​បាន​បង្ហាញ​ថា​រូបគេ​ពិត​ជា​ពេញ​ចិត្ត​នឹង​រថយន្ត​មហា​កម្លាំង​ពណ៌​ស​មួយ​នេះ។ ការ​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​​​តារា​វ័យ ២៤ ឆ្នាំ​រូប​នេះ បាន​​ចំណាយ​ ៣ លាន​ដុល្លារ​លើ​រថយន្ត​ថ្មី​នេះ។

Bugatti Chiron ជា​រថយន្ត​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង​ ​មាន​បំពាក់​ម៉ាស៊ីន​ Quad-Turbocharged ចំណុះ ៨,០ លីត្រ អាច​បង្កើត​កម្លាំង​បាន ១៥០០ សេះនិង​អាច​រត់​ដល់​ល្បឿន ៤២០ គ.ម/ម៉។ រថយន្ត​នេះ​មាន​ផលិត​ត្រឹម ៥០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

ក្រៅ​ពី Bugatti Chiron នេះ Post Malone ក៏​មាន​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​ទៀត​ក្នុង​ឃ្លាំង​រថយន្ត​របស់​ខ្លួន រួម​មាន​ Rolls-Royce Phantom, Lamborghini Aventador SV, McLaren 720s និង Hennessey VelociRaptor 6x6 ជា​ដើម៕​​

ចុចអាន ៖ Selena Gomez បាន​សត្វ​ចិញ្ចឹម​ថ្មី​ភ្លាម​ ថត​បង្ហោះ​អួត​គេ​ភ្លែត​ហ្មង

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង