Logo ផ្លែប៉ោម​លើ​ iPhones ស៊េរីថ្មី នឹង​ប្តូរទីតាំង

  • 2019-09-02 07:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


និមិត្តសញ្ញា Apple នៅលើ​ iPhones ស៊េរីថ្មីឆ្នាំ២០១៩នេះ នឹង​ត្រូវផ្លាស់ប្តូរ​ទីតាំង មកនៅចំកណ្តាល​ខ្នង​ទូរសព្ទវិញ ខណៈ​ដែល​ Logo បច្ចុប្បន្ន ស្ថិតនៅផ្នែក​ខាងលើ​ កៀកនឹង​កាមេរ៉ា។

ការ​ផ្លាស់ប្តូរ​ទីតាំង Logo នេះ ត្រូវ​បាន​គេអះអាង​ថា អាច​ពាក់ព័ន្ធ​នឹងការ​សាកថ្ម​ឥតខ្សែ។ លើសពីនេះ ក៏មាន​ការ​លេចធ្លាយ​ព័ត៌មាន​ពីបុគ្គលិក​ក្រុមហ៊ុន Foxconn ថា Apple នឹង​ដក​អក្សរ​ទាំងអស់​ចេញពី​ខ្នង​ iPhones របស់ខ្លួន​នៅត្រឹម​ឆ្នាំ​២០១៩នេះផងដែរ។ ដូច្នេះ​មានន័យថា ខ្នង iPhones ជំនាន់ថ្មីនេះ នឹង​ទទេរ​ស្អាត​ដោយមាន​តែ​កាមេរ៉ា និង​ Logo នៅចំ​កណ្តាល​តែប៉ុណ្ណោះ។

Apple នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់ក្រោយរបស់ខ្លួននៅថ្ងៃទី១០កញ្ញាខាងមុខ ដែលត្រូវបានគេរំពឹងថា នឹងមាន៣ស៊េរី រួមមាន iPhone 11, iPhone 11 Pro និង iPhone 11 Pro Max៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សំភី