Ole ថា​ Man Utd ធ្លាក់​ពិន្ទុ​ តែ​មិន​ធ្លាក់​ទម្រង់​លេង​

  • 2019-09-02 09:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer ថា​ Manchester United កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​មួយ​ក្នុង​ការ​រៀបចំ​ទម្រង់​លេង​របស់​ក្រុម​ បើ​ទោះ​ជា​ខកខាន​ឈ្នះ​ជិត​១​ខែ​ទៅ​ហើយ​ក្ដី​។

Ole

ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​បើក​ឆាក​ Premier League ជាមួយ​ជ័យ​ជម្នះ​ ៤-០ លើ​ Chelsea តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ពួកគេ​បាន​ស្មើ​ Wolves ១-១, ចាញ់​ Crystal Palace ១-២ និង​ស្មើ​ Southampton ១-១ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​

“រឿង​​ពិបាក​ជឿ​នោះ​គឺ​ ៣​ប្រកួត​​​មិន​ដែល​ឈ្នះ​គឺ​ United លេង​បាន​ល្អ​ជាង​ប្រកួត ដែល​យើង​ឈ្នះ​ Chelsea។​ ប្រកួត​Chelsea ទោះ​បាន​៣​ពិន្ទុ​តែ​ គូ​ប្រកួត​វាយ​លុក​​ខ្លាំង​ ហើយ​យើង​ស៊ី​ដោយ​សារ​ការ​វាយ​បក​ប៉ុណ្ណោះ​ ចំណែក​ប្រកួត​៣​ចុង​ក្រោយ​ United លេង​យ៉ាង​ល្អ​ គ្រាន់​​តែ​គ្មាន​សំណាង​ ដូចជា​ការ​ទាត់​ប៉េណាល់ទី​មិន​ចូល​ជា​ដើម​"។​ Ole និយាយ។​​

ក្រោយ​ International Break ក្រុម​ជើង​ឯក​អង់គ្លេស​២០​សម័យកាល​នឹង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​គូ​ប្រកួត​ដ៏​តានតឹង​មួយ​ទៀត​គឺ Leicester City នៅ​ថ្ងៃ​ទី​១៤ កញ្ញា៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ