Alisson ស្ថិត​ក្នុង​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ប្រជែង​ពាន​ អ្នក​ចាំទី​ឆ្នើម​ប្រចាំ​ឆ្នាំ​

  • 2019-09-03 01:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker បាន​ក្លាយ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​ប្រជែង​ពាន​ Best FIFA Men’s Goalkeeper 2019 ឬ​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដែល​ទើប​ឈ្នះ​ពាន​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​ Champions League កាល​ពី​សប្ដាហ៍​មុន​ ស្ថិត​ក្នុង​បញ្ជី​ដណ្ដើម​ពាន​របស់​ FIFA ជាមួយ​មិត្ត​រួម​ជាតិ​ Ederson របស់​ Manchester City និង​ Marc-Andre ter Stegen របស់​ Barcelona។​

ជយលាភី​ពាន​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មការ​ជំនាញ​របស់​ FIFA ដែល​ប្រមូល​ម្ដុំ​ដោយ​អតីត​អ្នក​ចាំ​ទី​ និង​ខ្សែ​ប្រយុទ្ធ​ជា​រៀមច្បង​ចូល​និវត្តន៍​ ហើយ​លទ្ធផល​នឹង​ប្រកាស​ ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​​ នៅ​ទីក្រុង​មីឡាន​ ប្រទេស​អ៊ីតាលី៕

ប្រភព៖ FIFA   ប្រែសម្រួល៖ សៀនហួរ