Huawei Watch GT 2 លេច​ចេញ​រូបរាង​ជាមួយ​នឹង​គែម​ស្ដើង​ជាង​មុន

  • 2019-09-03 04:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាត​របស់​ Huawei ត្រកូល​ GT នេះ​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ​មុន​ ស្រប​ពេល​នៃ​ការ​ប្រកាស Mate 20 ហើយ​នៅ​ឆ្នាំ​នេះ​ក៏​ប្រហែល​ជា​ពុំ​មាន​អ្វី​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ដែរ​ អាច​នឹង​បញ្ចេញ​ជាមួយ​ Mate 30 នៅ​ថ្ងៃ​ទី ១៩ កញ្ញា​ ខាង​មុខ​នេះ។ Huawei Watch GT 2 នឹង​មាន​ពីរ​ម៉ូឌែល​គឺ Huawei Watch GT 2 Sport និង GT 2 Classics

ទាំង​នេះ​ជាមួយ​រូប​រាង​របស់​ Huawei Watch GT 2៖

នាឡិកា​ជំនាន់​ទី២ នេះ​នឹង​មាន​អេក្រង់​ធំជាង​មុន ប៉ុន្តែ​រក្សា​ទំហំ​នៅ​ដដែល​ ដោយ​មាន​ការ​បង្រួម​គែម​ឲ្យ​តូច​ជាង​មុន​។ ទំហំ​ថ្ម​ក៏​មាន​ការ​រីក​ធំ​ដែរ ពី ៤២០ mAh ទៅ ៤៤៥ mAh ។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​មាន​រន្ធ​ស្រូប​សំឡេង​និង​បំពង​សំឡេង​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ call តាម​នាឡិកា​ដោយ​មិន​ចាំ​បាច់​បើក​ទូរសព្ទ។ មុខងារ​ទូទៅ​ផ្សេងៗ​ដូចជា GPS និង​ Optical Heart rate monitor ក៏​មាន​វត្តមាន​ផង​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ