មាន​លុយ​ត្រឹមតែ ​២ ម៉ឺន​ដុល្លារជាង​ អាច​គិតគូររថយន្ត​ថ្មី​សន្លាងនេះបាន

  • 2019-09-03 06:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​ហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ecosport​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទីតាំងនៅ​ ​ដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​ ​-​ ​អ៊ី​អន​ ​២​)​ ​កាលពី​ថ្ងៃទី​ ​២៣​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​។​

Ford​ ​Ecosport​ ​2020 ពណ៍ក្រហម

​រថយន្ត​ ​Ford​ ​EcoSport​ ​2020​ ​ផ្តល់​ជូន​បទពិសោធន៍​បើកបរ​ថ្មី​ដែល​ប្រកបដោយ​ភាព​រលូន​ ​និង​ផាសុកភាព​បំផុត​នៅ​លើ​ផ្លូវ​ ​នេះ​ដោយសារតែ​ការ​ច្នៃប្រឌិត​ថ្មី​របស់​វិស្វករ​ក្រុមហ៊ុន​ ​Ford​ ​ដែល​អាច​កាត់បន្ថយ​សំលេង​រំខាន​ពី​ខាងក្រៅ​ ​ភាព​រំ​ញ័រ​ ​និង​ការ​រលាក់​នៅពេល​បើកបរ​។​ ​ ​ ​ Ford​ ​Ecosport​ ​2020​ ​ក៏​មានការ​កែសម្រួល​ផ្នែក​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ ​និង​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗ​ចុងក្រោយ​ជាច្រើន​សំរាប់​ជួយ​សំរួល​ដល់​ការ​បើកបរ​របស់​អ្នក​។​ ក្នុង​នោះ​ដែរ​ ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ដែល​ត្រូវ​បាន​បំពាក់​នៅលើរថយន្ត​ ​Ford​ ​Ecosport​ ​2020​ ​នោះ​រួមមាន​ដូចជា​

  • ​បច្ចេកវិទ្យា​ ​SYNC​ ​3​ ​និង​អេក្រង់​ ​Touch​ ​Screen​ ​ទំហំ ៨​ ​អ៊ិ​ញ​
  • ​កាមេរ៉ា​ជំនួយ​ចូល​ចត​ ​និង​អាច​ ​Zoom​ ​បាន​​ផ្នែក​ខាងក្រៅ​​នឹង​ខាងក្នុង​រចនា​ថ្មីសន្លាងដ៏ស្រស់​ស្អាត​
  • ចង្កៀង​មុខ​ភ្លឺច្បាស់​ល្អ​ ​ជាមួយនឹង​ភ្លើង​ ​LED​ ​បំភ្លឺ​ពេលថ្ងៃ​​និង​ហ្វា​កូដ​អូតូ​
  • មាន​សេន​សឺ​ ​៨ ​គ្រាប់​​ខាងមុខ​ ​និង​ក្រោយ​ជំនួយ​ចូល​ចត​
  • ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​
  • ​ប្រព័ន្ធ​ហ្វ្រាំង​ ​ABS​ ​រួមជាមួយ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង​ ​និង​រអិល​
  • បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​
  • ចង្កូត​បូម​អេ​ឡិច​ត្រូ​និច​ ​ធូរ​ងាយស្រួល​បើកបរ​
  • ​ប្រអប់​ត្រជាក់​ ​និង​កន្លែង​ដាក់​ឥវ៉ាន់​ ២៥ ​កន្លែង​ ​និង​មាន​ពោង​សុវត្ថិភាព​ដល់ទៅ​ ​៦​ ​ឯណោះ។
Ford​ ​Ecosport​ ​2020 ពណ៍ខៀវ

​ក្រុម​វិស្វករ​រថយន្តFord​ ​ក៏បាន​ធ្វើការ​កែ​លម្អ​ទៅលើ​ការកាត់បន្ថយ​សំលេង​រំខាន​ ​ដូចជា​សំលេង​ពេល​បើក​លើ​ផ្លូវ​ ​សំលេង​ខ្យល់​ ​និង​សំលេង​ម៉ាស៊ីន​ជាដើម​ ​ដែល​ជា​កត្ដា​ធ្វើឲ្យ​មាន​សំលេង​រំខាន​ក្នុង​រថយន្ត​ ​ដូចនេះ​ពេល​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​រហូតដល់​ ​១១០ ​គ.ម/ម៉ ​ក៏​គ្មានសំលេង​រំខាន​ខ្លាំង​ដែរ​។​

​​លោក​ ​Sherry​ ​Jiang​ ​វិស្វករ​ផ្នែក​រថយន្ត​នៃ​ក្រុមហ៊ុន​ ​Ford​ ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ការកាត់បន្ថយ​សំលេង​រំខាន​ពី​ខាងក្រៅ​ ​ភាព​រំ​ញ័រ​ ​និង​ការ​រលាក់​របស់​រថយន្ត​គឺជា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អតិថិជន​រីករាយ​នឹង​បទពិសោធន៍​បើកបរ​របស់​ពួកគេ​ ​ដូច្នេះ​យើង​បាន​យកចិត្ត​ទុកដាក់​បំផុត​ក្នុង​ការផលិត​រថយន្ត​នេះ​ឡើង​។​”​

​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​រលាក់​ក៏​បង្ក​ឲ្យ​មាន​សំលេង​រំខាន​ចូល​ទៅ​ក្នុង​រថយន្ត​ដែរ​ ​ព្រោះ​តួរ​ថ​យន្ត​បាន​រចនា​ថ្មី​ ​កាត់បន្ថយ​សម្លេង​ចូល​ទៅ​ក្នុង​រថយន្ត​ ​ប្រព័ន្ធ​ជើង​ក្រោម​កែច្នៃ​ថ្មី​ ​កាត់បន្ថយ​ភាព​រលាក់​ ​រួម​ជាមួយនឹង​សំបក​កង់​ថ្មី​មិន​បង្កើត​ឲ្យ​មាន​សំលេង​រំខាន​។​

Ford​ ​Ecosport​ ​2020 ពណ៍ខៀវ ពេលកំពុងបើកសាកល្បង

រថយន្ត​នេះ​ក៏​មាន​បំពាក់​របាំង​ការពារ​ខ្យល់​កាត់បន្ថយ​សម្លេង​ខ្យល់​ផ្នែក​ខាងក្រោម​រថយន្ត​ ​កញ្ចក់​ខាងមុខ​នៃ​រថយន្ត​កែតម្រូវ​ថ្មី​កាត់បន្ថយ​សម្លេង​រំខាន​ ​និង​ផ្នែក​ខាងក្នុង​រថយន្ត​បំពាក់​ជាមួយ​សម្ភារៈ​ស្រូប​ជាតិ​សំណើម​បាន​ល្អ​ ​និង​កាត់បន្ថយ​កំ​ដៅ​ក្នុង​រថយន្ត​។​

​ក្រុមហ៊ុន​ ​Ford​ ​ក៏បាន​កែច្នៃ​តួរ​ថ​យន្ត​ផ្នែក​ខាងក្រៅ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ ​Aerodynamics​ ​(​មុជ​ខ្យល់​)​ ​ដែល​ធ្វើឲ្យ​ការ​បើកបរ​ល្បឿន​លឿន​កាន់តែ​មាន​ភាព​ងាយស្រួល​។​ ​Ford​ ​Ecosport​ ​បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន​ ​Ecoboost​ ​ទំហំ​ ​1.0L​ ​ថ្វីត្បិត​ម៉ាស៊ីន​តូច​ពិតមែន​ ​ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជា​ងរ​យន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា​ ​និង​កាត់បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។​

លោក ​ងន​ ​សាំង​ ​អគ្គនាយក​ក្រុមហ៊ុន​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា

​លោក​ ​ងន​ ​សាំង​ ​អគ្គនាយក​ក្រុមហ៊ុន​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត​ ​SUV​ ​ខ្នាត​តូច​មួយ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា​ ​គឺ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ ​ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។​ ​យើង​ឃើញថា​អ្នកប្រើ​ប្រាស់​រថយន្ត​មួយចំនួន​ជ្រើសរើស​ជិះរថយន្ត​មួយទឹក​ដោយសារ​ពួកគេ​យល់ថា​រថយន្ត​មួយទឹក​មានតម្លៃ​ធូរ​ថ្លៃជាង​រថយន្ត​ថ្មី​។

​ក៏ប៉ុន្តែ​មុននឹង​យើង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយទឹក​យក​ទៅ​ប្រើប្រាស់​ ​យើង​ត្រូវ​ជួប​ផលវិបាក​ដោយ​ត្រូវ​ពិនិត្យមើល​ឲ្យបាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច​ ​ព្រោះ​រថយន្ត​មួយទឹក​មិនមែន​ជារ​ថ​យន្ត​ថ្មី​ ​វា​អាច​មានការ​ខូចខាត​នៅកន្លែង​ណាមួយ​ដែល​យើង​មើល​មិនឃើញ​ ​ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។​

ឥឡូវនេះ​ ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​បាន​នាំចូល​នូវ​រថយន្ត​ ​Ford​ ​Ecosport​ ​មកកាន់​កម្ពុជា​ហើយ​ ​ដូចនេះ​សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ​ ​២ ម៉ឺន​ជាង​ក៏អាច​ជិះរថយន្ត​ថ្មី​បាន​ដែរ​។​”​

​រថយន្ត​ ​Ford​ ​EcoSport​ ​ម៉ូដែល​ថ្មីនេះ​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ទាន់សម័យ​ ​ភាព​ងាយស្រួល​ ​រួម​ទាំង​សមត្ថភាព​ ​និង​មុខងារ​កាន់តែ​ច្រើន​ ​រួមបញ្ចូល​គ្នា​នៅក្នុង​រថយន្ត​ ​SUV​ ​តែមួយ​។​ ​Ford​ ​Ecosport​ ​ក៏​មាន​ផ្ដល់​ជ​ម្រើ​សនៃព៌​ណ​ជាច្រើន​ឲ្យ​ជ្រើសរើស​រួមមាន​ដូចជា​ ​ព៌​ណស​ ​ក្រហម​ ​ខៀវ​ ​ទឹកក្រូច​ ​ប្រផេះ​ ​និង​ខ្មៅ​ផង​ដែរ​៕

សូមទស្សនាសកម្មភាពក្នុងពេលសម្ពោធផ្លូវការ៖

អត្ថបទ៖ រក្សា