កាតា​បង្ហាញ​ឡូហ្គោ​ World Cup​ ជា​ផ្លូវការ​ មាន​បង្កប់​​អត្ថន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​

  • 2019-09-04 02:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡូហ្គោ​ផ្លូវ​ការ​របស់​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ឬ​ World Cup ២០២២​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ប្រទេស​កាតា​ដែល​ជា​ម្ចាស់ផ្ទះ។​

គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​ ឡូហ្គោ​​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​បកស្រាយ​ថា​មាន​បង្កប់​អត្ថន័យ​មិន​ធម្មតា​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ពិភព​អារ៉ាប់​ ទៅ​កាន់​ពិភពលោក។​ ឡូហ្គោ​ គឺ​មាន​ពណ៌​ស​ ដែល​ជា​ពណ៌​តំណាង​ឲ្យ​ជនជាតិ​អារ៉ាប់, មាន​រាង​ដូច​ពាន​ World Cup និង​លេខ​៨​តំណាង​ឲ្យ​កីឡដ្ឋាន​ទាំង​៨​ដែល​រៀប​ចំ​ការ​ប្រកួត។

លក្ខណៈ​ពិសេស​ផ្សេង​ទៀត​មាន​ដូចជា​ សញ្ញា​ចុច​រាង​៤​ជ្រុង​ គឺ​សញ្ញា​ដែល​គេ​ប្រើ​នៅ​លើ​ និង​ខាង​ក្រោម​អក្សរ​អារ៉ាប់ ហើយ​នៅ​ក្បែរ​នោះ​គឺ​មាន​រូប​បាល់ទាត់​។​ ក្រៅ​ពី​នោះ​គឺ​មាន​ផ្កា​ ​ជា​ក្បាច់​​ជនជាតិ​អារ៉ាប់​និយម​ប្រើ​យក​ទៅ​តុបតែង​លើ​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។​

ផ្នែក​លើ​បំផុត​មាន​រាង​ទឹក​រលក​ តំណាង​ឲ្យ​ស្នាម​ជ្រួញ​នៅ​លើ​កន្សែង​បង់​.ក​ របស់​ប្រជាជន​អារ៉ាប់​ ក៏​ដូចជា​កន្សែង​បង់.​ក​ ឬ​ក្រមា​របស់​ជនជាតិ​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក៕

ប្រភព៖ FIFA   អត្ថបទ៖ រ័ត្ន