ស្រុក​ខ្មែរ​អ្នក​ជិះ Lamborghini ពេល​ខូច​ត្រូវ​ធ្វើ​ម៉េច?

  • 2019-09-04 08:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lamborghini ជា​ប្រភេទ​រថយន្ត​ស្ព័រ​មាន​តម្លៃ​ថ្លៃ​កប់​ពពក មាន​តែ​សេដ្ឋី​ស្រុក​ខ្មែរ​ទើប​មាន​ជិះ។ យ៉ាង​ណា​មិញ​បើ​សិន Lamborghini តម្លៃ​ក្បែរ​លាន​ដុល្លារ​ដែល​អ្នក​មាន​ក្នុង​ស្រុក​កំពុង​តែ​ជិះ​នោះ​មាន​បញ្ហា​ឬ​ខូច​ត្រង់​ផ្នែក​ណា​មួយ​វិញ ម្ចាស់​ឡាន​មាន​តែ​ចេញ​ថ្លៃ​យន្តហោះ​ជួល​ជាង​ពី​បរទេស​មក​ជួសជុល​ដល់​ស្រុក​ខ្មែរ​តែ​ប៉ុណ្ណោះ។

រូបថត៖ ហ្វេសប៊ុក Love Story II

លោក​យី ដែល​ជា​អតីតអ្នក​ជំនាញ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Porsche ភ្នំពេញ បង្ហើប​ថា បើ​តាម​មិត្តភ័ក្ដិ​របស់​លោក​ពីរ បី​នាក់​ស្រុក​ខ្មែរ​ដែល​ជិះ Lamborghini មាន​តែ​ជម្រើស​មួយ​ប៉ុណ្ណោះ​គឺ​​ហៅ​ជាង​ជំនាញ​ពី​បរទេស​មក​ជួសជុល​ឡាន Lamborghini ​ផ្ទាល់​ដល់​ស្រុក​ខ្មែរ ពេល​ខូច​ម្តងៗ។

ដោយ​ឡែក​លោក គីម ហួត ថៅកែ​ហ្គារ៉ាស់​ច្នៃ​ឡាន VKH ក៏​អះអាង​ដូចគ្នា​ដែរ​ថា ដោយ​សារ​ស្រុក​ខ្មែរ​ពុំ​មាន​អ្នក​ជំនាញ​ជួសជុល​រថយន្ត​ស្ព័រ​ដូច Lamborghini ដូច្នេះ​ហើយ​ម្ចាស់​ឡាន​ត្រូវ​តែ​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ហៅ​ជាង​ជំនាញ​ពី​បរទេស​មក​ជួស​ជុល​ដល់​ស្រុក​ខ្មែរ​តែ​ម្តង។ លោក​ថា ជាង​ទាំង​នោះ​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ។

លោក​បន្ថែម​ថា​ចំពោះ​ម្ចាស់​ឡាន Lamborghini ខ្លះ​ត្រូវ​ដឹក​រថយន្ត​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដូច​ជា​ថៃ​ជា​ដើម ដើម្បី​ជួសជុល។ សម្រាប់​គ្រឿង​បន្លាស់ ម្ចាស់​រថយន្ត​ត្រូវ​កុម្ម៉ង់​ទិញ​ពី​បរទេស​ផ្ទាល់​សម្រាប់​ការ​ជួសជុល​ក្នុង​ស្រុក៕

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី