រឿងអាប់ដេត Android ក្រុមហ៊ុន Nokia ខ្លាំងជាងក្រុមហ៊ុននានា

  • 2019-09-05 02:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​ម៉ាក​ Nokia ទទួល​បាន​ការ​អាប់ដេត​នូវ​ Android ជំនាន់​ថ្មី លឿន​ជាង​ស្មាតហ្វូន​របស់​ Samsung, LG, Xiaomi, Huawei និង​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​របស់​ Counterpoint Research។

CR បាន​រក​ឃើញ​ថា​ ៩៦% នៃ​ស្មាតហ្វូន Nokia ដែល​ចេញ​លក់​តាំង​ពី​ពេល​ Android Pie បាន​បញ្ចេញ សុទ្ធ​តែ​មាន​ដំឡើង​មក​ស្រាប់​នូវ​ Android ជំនាន់​ចុង​ក្រោយ ឬ​អាច​អាប់ដេត​ទៅ​ជំនាន់​ចុង​ក្រោយ​បាន។ Samsung, Xiaomi, Huawei សុទ្ធ​តែ​មាន​តួ​លេខ​ ៨០% ឡើង ចំណែក OPPO នៅ​ក្រោម​ ៥០% ខណៈ LG និង Vivo និង​ផ្សេង​ទៀត​នៅ​ក្រោម ២០%។

​​ការ​អាប់ដេត​យឺត​យ៉ាវ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​ស្មាតហ្វូន Android។ សូម្បី​តែ​ពពួក Flagship ក៏​មិន​អាច​ធានា​ថា​នឹង​មាន​ដំឡើង Android ជំនាន់​ចុង​ក្រោយ​មក​ស្រាប់​នោះ​ទេ ហើយ​ការ​អាប់ដេត​ទៅ​កាន់​ជំនាន់​ថ្មី​មក​ដល់​យឺត​យ៉ាវ​ទៀត​ផង។ វា​ខុស​ពី iPhone ដែល​អាច​ទទួល​បាន​ការ​​ Support ពី Apple ​រហូត​ដល់​ ៤ ឆ្នាំ ឬ​លើស​ពី​នេះ ចំណែក​ទូរសព្ទ Android ថ្លៃៗ​ទទួលបាន​ការ​ Support ប្រមាណ ២ ទៅ ៣ ឆ្នាំ​ប៉ុណ្ណោះ៕

ចុចអាន ៖ Android 10 ចេញ​ជា​ផ្លូវ​ការ​ជាមួយ​មុខងារ​ថ្មីៗ​ជា​ច្រើន

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង