អ្នកប្រើ Facebook ចំនួន ៥០ លាននាក់នៅវៀតណាម ត្រូវបែកធ្លាយទិន្នន័យសំខាន់

  • 2019-09-05 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​​ជួប​​បញ្ហា​ថ្មី​មួយ​ទៀត​ទាក់ទង​នឹង​ភាព​ឯកជន ដែល​​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ចំនួន​ ៤០០ លាន​នាក់​ត្រូវ​បាន​លេច​ធ្លាយ​​នៅ​លើ Server មួយ​ដែល​មិន​មាន​ដាក់​លេខ​សម្ងាត់​ការពារ។ TechCreunch បាន​រាយការណ៍​ថា​ ទិន្នន័យ​នីមួយៗ​មាន​ផ្ទុក​នូវ ID របស់​អ្នក​ប្រើ​ និង​លេខ​ទូរសព្ទ​ដែល​ភ្ជាប់​ជា​មួយ​គណនី​របស់​ពួក​គេ​ទៀត​ផង។

​​ក្នុង​ Server ដែល​បាន​លេច​ធ្លាយ​ទិន្នន័យ​គឺ​​មាន​កំណត់​ត្រា​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​​កំណត់​ត្រា​ ១៣៣ លាន​​របស់​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក រួម​ទាំង​អ្នក​ប្រើ​ប្រាស់​នៅ​ចក្រភព​អង់គ្លេស​ ១៨ លាន​នាក់ និង​អ្នក​ប្រើ​ប្រាស់​នៅ​វៀតណាម​ជាង ៥០ លាន​នាក់។

កំណត់​ត្រា​នីមួយៗ​មាន​ផ្ទុក​ Facebook ID របស់​អ្នក​ប្រើ ដែល​គេ​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ដឹង​ឈ្មោះ​គណនី ហើយ​វា​មាន​ផ្ទុក​លេខ​ទូរសព្ទ​អ្នក​ប្រើ​ និង​មាន​​ខ្លះ​គឺ​មាន​ប្រាប់​ភេទ និង​ទីតាំង​តាម​ប្រទេស​ទៀត​ផង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ Facebook បាន​និយាយ​ថា​ ទិន្នន័យ​ដែល​ត្រូវ​លេច​ធ្លាយ​មាន​អាយុ​កាល​ចាស់ ហើយ​​មាន​ទិន្នន័យ​ខ្លះ​មាន​តាំង​ពី​ពេល​ Facebook មិន​ទាន់​ប្ដូរ​​ការ​កំណត់​​ទាក់ទង​នឹង​លេខ​ទូរសព្ទ។ Facebook បាន​បញ្ជាក់​ថា​មិន​ឃើញ​មាន​ភស្តុតាង​ណា​បង្ហាញ​ថា​គណនី Facebook ត្រូវ​បាន​គេ​លុកលុយ​នោះ​ទេ ក្រោយ​លេច​ធ្លាយ​ទិន្នន័យ​ទាំង​នេះ៕​​​​​​​

ចុចអាន ៖ Facebook អាចនឹងលាក់ចំនួន Like មិនឲ្យគេឃើញដូច Instagram ដែរ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង