កម្លាំង​កងរាជអាវុធហត្ថ​រឹប​អូស​បានលលក និង​អណ្ដើក​ច្រើន​ក្បាល​នៅក្រុងកំពង់ចាម​

  • 2019-09-05 03:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងរាជអាវុធ​ហត្ថ​ខេត្ត​កំពង់​ចាម​​នៅ​ដើម​សប្ដាហ៍នេះ​បាន​បង្ក្រាប និង​ដក​ហូត​សត្វ​ព្រៃ​ជា​ច្រើន​ក្បាល​​ពី​អាហារ​ដ្ឋាន​ចំនួន​ពីរ​ក្នុង​ក្រុង​កំពង់​ចាម។

(រូបភាព៖ ហ្វេស​ប៊ុក​អ្នកនាំពាក្យកងរាជអាវុធហត្ថ)

ទំព័រ​ហ្វេស​ប៊ុក​អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​នៅ​ព្រឹក​នេះ​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​កម្លាំង​​កង​រាជអាវុធ​ហត្ថ​ខេត្ត​​កំពង់​ចាម​បាន​ចុះ​បង្ក្រាប​ហាង​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់​ចាម ដោយ​រឹប​អូស​បាន​សត្វ​លលក​ទ្រាំង​រស់ចំនួន​៣៦​ក្បាល លលកបាយ​រស់ចំនួនប្រាំបី​ក្បាល ចាបស្រូវ​ងាប់យកទៅ​ក្លាសេ​ចំនួន​៣៨,៥០គីឡូក្រាម លលកទ្រាំង​ងាប់​ក្លាសេចំនួន៤២ក្បាល និង​ស្នូក​អណ្ដើតស្រែ​​ចំនួនប្រាំពីរស្នូក​។

​ដោយ​ឡែក​ម្ចាស់​ហាង​មួយ​កន្លែង​ទៀត​នៅ​ក្នុង​សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​វិញ កម្លាំង​កង​រាជអាវុធហត្ថ​រឹប​អូស​បាន​សត្វ​អណ្ដើក​ស្រែ​រស់​ចំនួន​១២​ក្បាល និង​ស្នូកអណ្តើក​ស្រែចំនួន​២៦៩​ស្នូក។

ប្រ​ភព​ដដែល​បន្តថា​បច្ចុប្បន្ន​វត្ថុតាង​និងម្ចាស់​ហាង​បានបញ្ជូន​ទៅ​កាន់​រដ្ឋបាល​ជលផល​ចាត់​ការ​តាមនីតិវិធី៕

អត្ថបទ៖ ទូច សុខា