Szczesny បកស្រាយយ៉ាងក្បោះក្បាយថា គេជាអ្នកចាំទីល្អជាងគេលើលោក និងក្នុងប្រវត្តិសាស្ត្រ
- 2019-09-06 11:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Szczesny បកស្រាយយ៉ាងក្បោះក្បាយថា គេជាអ្នកចាំទីល្អជាងគេលើលោក និងក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
អ្នកចាំទីប៉ូឡូញកីឡាករ Wojciech Szczesny បាននិយាយប្រាប់ Przeglad Spotowy បែបកំប្លែងថា រូបគេជាអ្នកចាំទីល្អជាងគេលើលោក ហើយថែមទាំងជាអ្នកចាំទីល្អជាងគេក្នុងប្រវត្តិសាស្ត្រ។
កីឡាកររូបនេះបានលើកឡើងថា៖ " កាលពីនៅ Roma ខ្ញុំបានធ្វើឲ្យ Alisson អង្គុយលើកៅអីបម្រុង ហើយឥលូវគេលេងនៅ Liverpool ហើយក្លាយជាអ្នកចាំទីល្អជាងគេលើលោកក្នុងពេលបច្ចុប្បន្ន។ ចំណែកឯនៅ Juventus ខ្ញុំបានធ្វើឲ្យអ្នកចាំទីល្អជាងគេក្នុងប្រវត្តិសាស្ត្រមួយរូបគឺ Buffon អង្គុយលើបង់ " ។
Szczesny បានបន្តថា៖ " សរុបសេចក្ដីមក ខ្ញុំប្រហែលជាអ្នកចាំទីល្អជាងគេក្នុងពិភពលោកនៅពេលនេះ ហើយថែមទាំងជាអ្នកចាំទីល្អជាងគេក្នុងប្រវត្តិសាស្ត្រ " ។
យ៉ាងណាមិញ កីឡាកររូបនេះក៏បាននិយាយថា គេនិយាយលេងទេ គេពិតជាសប្បាយចិត្តណាស់ ដែល Buffon បានត្រលប់មក Juventus វិញ ដែលធ្វើឲ្យមានឱកាសរៀនសូត្រពីកីឡាករចាស់វស្សារូបនេះ៕