គ្រូ​ហុងកុង ភ្ញាក់ផ្អើល ​មិន​នឹក​ស្មាន​កម្ពុជា​ល្អ​អី​យ៉ាង​នេះ​សោះ​

  • 2019-09-06 02:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mixu ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុងកុង ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្រោយ​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លេង​ស្មើ​ក្រុម​បាល់ទាត់​ហុងកុង​ក្នុង​លទ្ធផល ១-១ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​កាល​ពី​យប់មិញ​នេះ​។ ​ក្រោយ​ចប់​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ ​លោក Mixu ​គ្រូ​បង្វឹក​ក្រុម​ហុងកុង ​ដែល​ពី​មុន​មក​ចង់​ស៊ុត​កម្ពុជា​ឱ្យ​បាន​ច្រើន​គ្រាប់​នោះ ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រកួត​មែនទែន។ ​លោក​ថា​កម្ពុជា ​បាន​អភិវឌ្ឍ​សមត្ថភាព​លឿន​ជាង​អ្វី​ដែល​លោក​បាន​គិត​ទៅ​ទៀត។ កម្ពុជា​មាន​កីឡាករ​ល្បឿនលឿន​ច្រើន ដែល​បង្ក​បញ្ហា​ដល់​ក្រុម​របស់​លោក។

បាន​១​ពិន្ទុ​យប់មិញ​នេះ ក្រុម​កម្ពុជា​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ហើយ​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​បារ៉ែន​បន្ដ​ទៀត​សម្រាប់​ការ​ប្រកួត​ទី​២ ​នៃ​វគ្គ​ជម្រុះ World Cup 2022 ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ