ខេត្តពីរនៅតាមដងទន្លេមេគង្គ កម្ពស់ទឹកបានឡើងហួសពីកម្រិតឲ្យប្រុងប្រយ័ត្ន
- 2019-09-06 02:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តពីរនៅតាមដងទន្លេមេគង្គ កម្ពស់ទឹកបានឡើងហួសពីកម្រិតឲ្យប្រុងប្រយ័ត្ន
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកនៅថ្ងៃនេះឲ្យដឹងថាគិតត្រឹមម៉ោង៧ព្រឹក ទឹកទន្លេមេគង្គក្នុងខេត្តចំនួនពីរបានឡើងលើសពីកម្រិតត្រូវប្រុងប្រយ័ត្ន និងថាអាចធ្លាក់ចុះវិញបន្តិចនៅថ្ងៃស្អែក។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកចេញផ្សាយនៅព្រឹកនេះបង្ហាញថាទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានឡើងដល់១២,០០ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្នត្រឹម១០,៧០ម៉ែត្រ។ ក្រសួងបានព្យាករទៀតថានៅថ្ងៃទី៧ដល់ទី៩ ខែកញ្ញាទឹកទន្លេមេគង្គនៅស្ទឹងត្រែងនឹងធ្លាក់ចុះវិញបន្តិចនៅត្រឹម១១,៩៤ម៉ែត្រ ចុះមកត្រឹម១១,៨០ម៉ែត្រ និង១១,៦១ម៉ែត្រជាបន្តបន្ទាប់ ប៉ុន្តែនៅលើកម្រិតឲ្យប្រុងប្រយ័ត្នដដែល។
ខេត្តមួយទៀតគឺក្រចេះ ទឹកទន្លេមេគង្គនៅខេត្តនេះបានឡើងដល់២២,២០ម៉ែត្រ ខណៈកម្ពស់កម្រិតប្រុងប្រយ័ត្នគឺ២២,០០ម៉ែត្រ។ ក្រសួងព្យាករថាទឹកទន្លេមេគ្គនៅក្រចេះនឹងបន្តឡើងដល់២២,៤៨ម៉ែត្រនៅថ្ងៃស្អែក និងមាន២២,៤៣ម៉ែត្រនៅថ្ងៃទី៨ និងថ្ងៃទី៩ ស្រកមកត្រឹម២២,៣០ម៉ែត្រ តែនៅលើសពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នដដែល៕