Nokia គាស់ផ្នូរទូរសព្ទជាង ១០ ឆ្នាំមកវិញ ប្រើកម្មវិធី Android បានទៀត
- 2019-09-06 04:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia គាស់ផ្នូរទូរសព្ទជាង ១០ ឆ្នាំមកវិញ ប្រើកម្មវិធី Android បានទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន HMD បានយកទូរសព្ទម៉ាក Nokia ដែលបញ្ចេញតាំងពីឆ្នាំ ២០០៩ មកកែលំអហើយបញ្ចេញម្ដងទៀតនៅឆ្នាំ ២០១៩ នេះ។
Nokia 2720 Flip (4G) ជាទូរសព្ទប៊ូតុងបត់បើក ដំណើរការប្រព័ន្ធ Kai OS ។ KaiOS ជាប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរសព្ទប៊ូតុង វាមានលក្ខណៈស្រដៀងនឹង Android ដែរ មិនតែប៉ុណ្ណោះ វាមានទាំង app store សម្រាប់ដោនឡូតកម្មវិធីដូចជា YouTube, Facebook និង Whatsapp ជាដើម។ វាក៏មាន Google Assistance ផងដែរ ។
Nokia 2720 Flip អាចកាន់ថ្មបានរហូតដល់ ២៧ ថ្ងៃ នឹងដាក់លក់ក្នុងតម្លៃប្រហែល ១០០ ដុល្លារ ចាប់ផ្ដើមពីថ្ងៃទី ១៩ កញ្ញា៕
អានបន្ដ៖