ជម្រើសពណ៌ថ្មីរបស់​ iPhone 11 ទម្លាយចេញដោយក្រុមហ៊ុនផលិតសម្បកការពារ

  • 2019-09-06 07:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 11 រំពឹង​ថា​ប្រកាស​ចេញ​នា​សប្ដាហ៍​ក្រោយ​នេះ។ ពេល​នេះ​ក្រុមហ៊ុន​ផលិត​សម្បក​ការពារ Nood, Totallee និង Olixar បាន​បង្ហាញ​រូបរាង​ជា​ច្រើន​អំពី​​សម្បក​ការពារ iPhone ស៊េរី​ថ្មី ដែល​ប្រើ​ប្រាស់​នូវ​​​​ពុម្ព​ iPhone (Dummy)​ យក​មក​បង្ហាញ​ជា​មួយ។

​ក្នុង​ចំណោម​រូបភាព​ទាំង​នេះ​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រូបភាព​របស់​ក្រុមហ៊ុន​ Olixar ដែល​មាន​បង្ហាញ​នូវ​រូបរាង​ iPhone 11 ពណ៌​បៃតង ជា​ជម្រើស​ពណ៌​ថ្មី​ដែល​គេ​ជឿជាក់​ថា Apple នឹង​ដាក់​បញ្ចូល។ បន្ថែម​ពី​នេះ​គេ​ឃើញ​នូវ iPhone 11 Pro/Pro Max មាន​ពណ៌​ថ្មី ដែល​មាន​រចនាបថ​ដូច​នឹង​ពណ៌​លើ​ស្មាតហ្វូន Flagship របស់ Huawei មួយ​ចំនួន។

ទស្សនា​បណ្ដុំ​រូបភាព​ខាង​ក្រោម​នេះ ៖

ចុចអាន ៖ ខំទប់យ៉ាងណាក៏នៅធ្លាយ ឈ្មោះផ្លូវការ iPhone ចេញសប្ដាហ៍ក្រោយ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម