មើល​មួយ​ភ្លែត​ស្មាន​គេ​ឃុំ​ឃាំង​មនុស្ស​ តាម​​​ពិត​ចាំ​ទិញ iPhone សោះ! (វីដេអូ)

  • 2019-09-07 05:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រំឮក​កាលពីឆ្នាំមុន ​​​​​​iPhone XS/XS Max បានដាក់លក់​ក្នុង​ប្រទេស​សិង្ហបុរី​មុន​គេ​បង្អស់​ នៅ​ថ្ងៃ​សុក្រ​​​​​វេលា​ម៉ោង ៩ ព្រឹក (ត្រូវ​នឹង​ម៉ោង​ ៨ ព្រឹក​ នៅ​កម្ពុជា)។ យ៉ាងណាក្ដី​នៅ​ថ្ងៃ​ទី ២០ គេ​ចាប់​ផ្ដើម​ឃើញ​មនុស្ស​ម្នា​យ៉ាង​ច្រើន​កុះករ​មក​អង្គុយ​ចាំ​ទិញ iPhone ជំនាន់​ថ្មី​នេះ ​នៅ​ហាង​ Apple Store ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ Orchard Road ប្រទេស​សិង្ហបុរី។

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ការ​រង់​ចាំ ដែល​ក្រឡេក​មួយ​ភ្លែត​ស្មាន​តែ​ជា​កន្លែង​បង្ខាំង​មនុស្ស​ទុក ៖

គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​អង្គុយ​រង់ចាំ​នេះ មាន​ខ្លះ​បាន​វេច​សម្ពាយ​យ៉ាង​ធំ​មក​ជា​មួយ ដែល​ទំនង​ជា​មាន​ទុក​ដាក់​នូវ​សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ដើម្បី​រង់​ចាំ​ទិញ iPhone ជំនាន់​ថ្មី​ឲ្យ​បាន​មុន​គេ។

គួរ​ដឹង​ថា​ គ្រាដែល iPhone XS ចេញឆ្នាំ ២០១៩ លក់​នៅ​សិង្ហបុរី​មាន​តម្លៃ​ចាប់​ពី ១ ៦៤៩ ដុល្លារ​សិង្ហបុរី (ប្រមាណ​ ១ ២០៤ ដុល្លារ) និង XS Max តម្លៃ​ចាប់​ពី​​ ១ ៧៩៩ ដុល្លារ​សិង្ហបុរី​ (ប្រមាណ​ ១ ៣១៤ ដុល្លារ)៕​​​​​​

ប្រភព៖ Straits Times   អត្ថបទ៖ សុខហេង