ញាក់សាច់! ចាប់ខ្លួនស្រ្តីថៃម្នាក់ ជាមួយលុយដុល្លារក្លែងក្លាយជិត ១លានដុល្លារ
- 2019-09-08 05:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ចាប់ខ្លួនស្រ្តីថៃម្នាក់ ជាមួយលុយដុល្លារក្លែងក្លាយជិត ១លានដុល្លារ
ចន្លោះមិនឃើញ
ស្ត្រីថៃម្នាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តឈៀងរ៉ៃជាប់ព្រំដែនខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី៥កញ្ញាក្នុងពេលព្យាយាមលក់ប្រាក់ដុល្លារក្លែងក្លាយ។
មេបញ្ជាការប៉ូលិសព្រំដែន ឧត្តមសេនីយ៍ ស៊ុនថន ចាលឺមគៀត បាននិយាយកាលពីថ្ងៃសុក្រថា ម៉ាសារ៉ាត នីទីសាក់យ៉ុតធីន ត្រូវបានចាប់ខ្លួនចំពោះការមានប្រាក់ដុល្លារជិត៣០លានបាត(៩៩០.០០០ដុល្លារ)។ ស្ត្រីនេះនៅតែអះអាងថាអត់ដឹងរឿងអី និងថាលុយទាំងនេះមិនជារបស់ខ្លួនទេ តែគាត់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការដែលប៉ូលិសបន្លំខ្លួនជាអ្នកទិញប្រាក់ដុល្លារក្លែងក្លាយ។ ដោយបន្លំធ្វើជាអ្នកទិញ ម៉ាសារ៉ាត នីទីសាក់យ៉ុតធីន បាននាំប៉ូលិសបង្កប់ទៅកាន់ផ្ទះរបស់ខ្លួននិងបង្ហាញលុយដុល្លារក្លែងក្លាយព្រមទាំងទឹកគីមី ប្រើសំរាប់លាងសម្អាតទឹកខ្មៅលើក្រដាសប្រាក់។
ប៉ូលិសផ្សេងទៀតបានបង្ហាញខ្លួនជាមួយនឹងដីកាឆែកឆេរ និងបានចាប់ឃាត់ខ្លួនម៉ាសារ៉ាត ហើយរឹបអូសប្រាក់ដុល្លារក្លែងក្លាយ ៕