ប្លែក​ម្យ៉ាង! គំរូ​រាង​ថ្មី iPhone XE ​ប្រើ​អង្គ​ផ្ទុក 1TB ​តម្លៃ​ទាប​បំផុត ១ ១៩៩ ដុល្លារ

  • 2019-09-09 01:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្រុមហ៊ុន Apple នឹង​ចេញ​ផ្សាយ​នូវ iPhone សេរ៊ី​ឆ្នាំ ២០១៩។ ពុំ​មាន​ការ​បង្ហើប​ជាក់ច្បាស់​ណា​មួយ​នោះ​ទេ ថា​នឹង​មាន iPhone ប៉ុន្មាន​ម៉ូឌែល​លេច​មុខ​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​រចនា Antonio de Rosa ​បាន​ប្រមើល​មើល​ថា​ក៏​ទំនង​ជា​នឹង​មាន​ត្រកូល SE ប្រជ្រៀត​ខ្លួន​ចូល​មួយ​ផង​ដែរ។

ប្រភព​អ្នក​រចនា​បាន​បញ្ចេញ​នូវ​រូបភាព Concept ជា​ច្រើន​សន្លឹក គួប​ផ្សំ​នឹង​លក្ខណៈ​សម្បត្តិ​ព្យាករណ៍​មួយ​ផ្នែក​ធំ​មាន​តាំង​ពី​ផ្នែក​កាមេរ៉ា រហូត​ដល់​តម្លៃ​ម៉ាស៊ីន។

ត្រកូល SE ដែល​បញ្ឈប់​ការ​លក់​កាល​ពី​ឆ្នាំ ២០១៨ ​រំពឹង​នឹង​លេច​មុខ​សារ​ជា​ថ្មី​នូវ​ជំនាន់ SE 2 ឬ​ឲ្យ​ឈ្មោះ​ថ្មី 'iPhone XE'។ ស្ថិត​ក្នុង​ជម្រើស​ពណ៌​ស ខៀវ និង​ខ្មៅ ដោយ​វា​មាន​រាង​ជ្រុង​ដូច​ជា iPhone SE ប៉ុន្តែ​រក្សា​រចនាបថ​អេក្រង់​ឆក​កាត់ iPhone X ដែល​មាន​ទំហំ ៦,៦ អ៊ីញ ប្រភេទ OLED ​មាន​កម្រិត​បង្ហាញ ២ ៩៦០x ១ ៤៤០ ភីកសែល និង​ដង់ស៊ីតេ​អេក្រង់ ៥១៤ppi។

​ផ្នែក​កាមេរ៉ា​ក្រោយ​ដំឡើង​ដល់ ៣ គ្រាប់​ដូច​ចចាមអារ៉ាម​លេចលើ​ iPhone 11 មាន​រាង​ជា​ការេ។ ចំពោះ​តម្លៃ​តាម​ប្រភព​ខាង​លើ​បាន​ប៉ាន់ប្រមាណ​ថា​ចាប់​ផ្តើម​ពី ១ ១៩៩ ដុល្លារ​ឡើង​ទៅ ដោយ​មាន​ជម្រើស​អង្គ​ផ្ទុក​ពីរ 512GB និង 1TB៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា